រឿងអប់រំ៖ ខ្លែងដាច់ខ្សែ

នៅល្ងាចថ្ងៃមួយមានឪពុកកូនពីរនាក់បានទៅលេងបង្ហោះខ្លែងនៅទីវាលមួយ។ នៅទីនោះមានមនុស្សជាច្រើនបាននាំគ្នាមកលេងបង្ហោះខ្លែងយ៉ាងច្រើនកុះករ។ កូនប្រុសពិតជារីករាយខ្លាំងណាស់​ គេក៏យកខ្លែងរបស់គេបង្ហោះ ហើយបន្លាយខ្សែកាន់តែវែងទៅៗ ធ្វើអោយខ្លែងហោះកាន់តែខ្ពស់។ នៅពេលដែលឃើញបែបនេះកូនប្រុសបាននិយាយទៅកាន់ឪពុកថា, «ប៉ាៗ! ខ្លែងកូនដូចជាហោះខ្ពស់ខ្លាំងណាស់ តែប៉ាកូនគិតថាបើកូនកាត់ខ្សែរបស់វាប្រហែលជាវាអាចហោះខ្ពស់ជាងនេះមែនទេប៉ា? ប៉ាអាចកាត់ខ្សែរបស់វាបានទេ?»

ឪពុកញញឹមមិនតប, រួចគាត់ក៏កាត់ខ្សែខ្លែង។ ភ្លាមនោះខ្លែងក៏ហោះយ៉ាងខ្ពស់តាមអំណាចរបស់វា, បន្តិចក្រោយមកវាក៏ធ្លាក់ចុះវិញបណ្តាលអោយរហែកខ្លែងខ្ទេចអស់។ កូនឃើញហើយបើកភ្នែកធំៗ ហើយនិយាយទៅកាន់ឪពុកទាំងក្រៀមក្រំថា, «ប៉ា! ហេតុអ្វីបានជាខ្លែងរបស់កូនហោះខ្ពស់បានតែបន្តិច ក៏ធ្លាក់ចុះមកវិញរហែកអស់ចឹង?»

ឪពុកកូនពន្យល់កូនថា, «វាប្រៀបដូចជាជីវិតរស់នៅរបស់មនុស្សយើងអញ្ចឹង។ មនុស្សយើងចង់ហោះអោយបានខ្ពស់ ដោយគ្មានអ្វីចង រឺរារាំង។ ប៉ុន្តែការពិតទៅខ្សែមិនមែនចងមិនអោយខ្លែងហោះបានខ្ពស់នោះទេ, ប៉ុន្តែខ្សែគ្រាន់តែការពារវាមិនអោយធ្លាក់ រឺតែលតោលនៅពេលដែល ខ្យល់បកខ្លាំងតែប៉ុណ្ណោះ។ វាជួយតម្រង់ផ្លូវអោយខ្លែងហោះបានត្រឹមត្រូវ។ ឃើញទេនៅពេលដែលខ្លែងហោះដោយគ្មានខ្សែវាគ្មានអ្វីទប់ ហើយក៏ធ្លាក់ចុះមករហែកបែបនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial