ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ១៤ នាក់ ពាក់​ព័ន្ធ​នឹង​ការ​ចែកចាយ និង​ប្រើប្រាស់គ្រឿងញៀន នៅ​ខេត្ត​កំពង់ឆ្នាំង

ផ្អែក​តាម​ផេក​ផ្លូវការណ៍​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា៖ ព្រឹក​ថ្ងៃ​សុក្រ ១៣កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវ​​នឹង​​ថ្ងៃ​ទី​០១ ខែធ្នូ គ.ស២០១៧ នៅ​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​ជំនាញ​បាន​​ធ្វេីការ​បង្ហាញ​​មុខ​​ជន​​សង្ស័យ​ពាក់​ព័ន្ធ​​ករណី​​ជួញ​ដូរ និង​​ប្រើប្រាស់​នូវ​​សារ​ធាតុ​​ញៀន​​ខុស​​ច្បាប់ រួម​ទាំង​សម្ភារៈ វត្ថុ​តាង​​មួយ​​ចំនួន ដែល​​កម្លាំង​​ជំនាញ​​បង្ក្រាប​បាន ក្នុងរយៈពេល ០៣ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ជា​លទ្ធផល៖ ឃាត់ខ្លួន ជន​សង្ស័យ​ចំនួន ១៤នាក់ ក្នុង​នោះ​រួម​មាន៖
១- ក្រុងកំពង់ឆ្នាំង ០១នាក់
២- ស្រុកកំពង់ត្រឡាច ០២នាក់
៣- ស្រុកសាមគ្គីមានជ័យ ០២នាក់

៤- ស្រុករលាប្អៀរ ០៤នាក់
៥- ស្រុកបរិបូណ៌ ០៤នាក់
៦- ស្រុកទឹកផុស ០១នាក់

ព្រម​ទាំង​ដក​ហូត​វត្ថុតាង​រួម​មាន៖ ថ្នាំញៀន​ប្រភេទ ICE ២៤ កញ្ចប់, ម៉ូតូ ០៤ គ្រឿង, ទូរស័ព្ទ ០៧ គ្រឿង, ដាវ ០១ ដើម, ពូថៅ ០១, ដែក​ឆាប ០៣, សំភារៈ​វេចខ្ចប់ និង​ឧបករណ៍​ជក់​មួយ​ចំនួន។ បច្ចុប្បន្ន កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត។

ប្រភព៖ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ( ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៧)

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial