Ronaldo JR ទាត់​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​​​​អស្ចារ្យ​​​មិន​ចាញ់​ឪពុក​

Cristiano Ronaldo តារា​បាល់ទាត់​ឆ្នើម​របស់​ក្រុម​យក្សស​ Real Madrid បាន​បង្ហោះ​វីដេអូ​មួយ​​​ចូល​ក្នុង​ Instagram ដែល​វីដេអូ​នោះ​​បង្ហាញ​អំពី​ការ​​ទាត់​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ពី​សំណាក់​កូន​ប្រុស​របស់​គាត់​គឺ​ Cristiano Ronaldo Jr. ដែល​ទើប​តែ​មាន​វ័យ​ ៧ ឆ្នាំ​ប៉ុណ្ណោះ​។

ការ​​ទាត់​បាល់​ហ្វ្រីឃីក​បញ្ចូល​ទី​​​ពី​​ Ronaldo Jr. មើល​​ទៅ​គឺ​ពិត​ជា​ដូច​​​ឪពុក​របស់​គាត់​ណាស់​ ខណៈ​ដែល​​ Ronaldo បាន​សរសេរ​ពាក្យ​មួយ​គ្រា​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​នោះ​ថា​ ៖ “តិច​ច្រឡំ​ថា​ចៃដន្យ​អី​ទៅ​!!!” ។

ហើយ​បើ​ចង់​ដឹង​ថា​​​ Ronaldo Jr. ទាត់​បាល់​ហ្វ្រីឃីក​​​បញ្ចូល​ទី​​​​អស្ចារ្យ​​មិន​ចាញ់​​ឪពុក​របស់​​គាត់​គឺ​ Ronaldo ​​ប៉ុន្មាន​​​នោះ​ តោះ​!! ទស្សនា​វីដេអូ​ខាង​ក្រោម​​នេះ​ទាំង​អស់​គ្នា​ ៖

A post shared by Cristiano Ronaldo (@cristiano) on

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial