នារីម្នាក់ហេតុតែស្រលាញ់ Angelina Jolie ខ្លាំងពេក ក៏ទៅវះកាត់កែសម្ភស្ស ៥០ ដង, ចុងក្រោយចប់ដោយគ្មានវាចា….

ស្ត្រីម្នាក់មានឈ្មោះថា Sahar Tabar អាយុ ១៩ ឆ្នាំ រស់នៅប្រទេសអ៊ីរ៉ង់។ នាងស្រលាញ់ Angelina Jolie ខ្លាំងពេក ហើយនាងចង់ដូចជាតារាហូលីហូត។ ទើបធ្វើអោយនាងសម្រេចចិត្តថានឹងវះកែសម្ភស្ស មិនថាអស់ប្រាក់ច្រើនប៉ុណ្ណាទេ។ វាពិតជារឿងដែលមិនគួរសោះ ដែលសុខចិត្តបោះបង់មុខមាត់ធម្មជាតិរបស់ខ្លួន ដើម្បីអោយដូចមុខអ្នកដទៃនោះ។ នាងបានប្រាប់អោយដឹងថា នាងធ្វើការវះកាត់កែសម្ភស្សរហូតដល់ទៅ ៥០ ដង, ទើបធ្វើអោយនាងមានមុខមាត់ស្រដៀងទៅនឹង Angelina។ ទីបំផុតលទ្ធផលនៃការវះកាត់របស់នាង ត្រូវបានមនុស្សជាច្រើននិយាយថា ច្រមុះរបស់នាងមិនដូចជា Angelina នោះទេ. ប៉ុន្តែបែបជាដូច Michael Jackson ទៅវិញ។ ខាងក្រោមនេះជារូបរបស់នាងមុន និងក្រោយពេលធ្វើការវះកាត់កែសម្ភស្ស៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial