មិន​ដល់​កន្លះ​ខែ​ស្រួលបួលផង បទ “ពលី” របស់​លោក ថេណា មាន​អ្នក​ទស្សនា​ជាង ១ លានដង

យើង​បាន​ដឹង​ហើយ​ថា តារា​ចម្រៀង Original Song លោក ថេណា បាន​ចេញ​ផ្សាយ​នូវ​ចម្រៀង​មនោសញ្ចេត​នា​មួយ​បទ ដែល​មាន​ចំណង​ជើង​ថា “ពលី” កាល​ពី​ថ្ងៃ​ទី 17 ខែ វិច្ឆិកា កន្លង​ទៅ​នេះ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពិសេស​ពី​សំណាក់យុវវ័យ។

“ពលី” ជា​ចម្រៀង​មនោសញ្ចេតនា​ដែល​បង្ហាញ​ពី​ការ​រៀប​រាប់​កំហុស​របស់​បុរស​ម្នាក់ ដែល​ខ្លួន​ធ្លាប់​ធ្វើ​ខុស​កាល​ពី​មុន ចំពោះ​នារី​ម្នាក់​ដែល​ជា​ប្រពន្ធ​របស់​ខ្លួន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ ចម្រៀង​មួយ​បទ​នេះ ចេញ​មិន​ទាន់​បាន​កន្លះ​ខែ​ស្រួល​បួល​ផង តែ​មាន​ចំនួន​នៃការ​ទស្សនា​រហូត​ដល់​ជាង​មួយ​លាន​ដង។ គិត​ពី​ថ្ងៃ​ទី 17 មក​ទល់​នឹង​ពេល​នេះ បទ “ពលី” មាន​ចំនួន​នៃ​ការ​ទស្សនា​រហូត​ដល់ 1,491,961 ដង ​ហើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial