គ្រាន់​តែ​ចូល​ដល់​ខែ​ថ្មី​មិន​ទាន់​បាន​ស្រួល​បួល​ផង ឆ្នាំ​ទាំង ៣ នេះ ក៏​ទទួល​បាន​លាភ​ភ្លាម!!!

ប្រសិន​បើ​អ្នក​កើត​ក្នុង​ឆ្នាំ​ណា​មួយ​ក្នុង​ចំណោម​ឆ្នាំ ជូត ម្សាញ់ និង​ច ពិត​ជា​ពិសេសបំផុត ព្រោះ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី១ ខែ​១២។ គ្រាន់​តែ​ចាប់​ផ្ដើម​ចូល​ដល់​ខែ​ថ្មី​ភ្លាម លាភ​នឹង​រត់​មក​រក​ភ្លាម​តែ​ម្ដង។ ចង់​ដឹង​ថា មាន​លាភ​អ្វី​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា!!!

សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត៖ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ឆ្លាតវៃ និង​ប៉ិន​ប្រសប់​ក្នុង​ការ​រក​ស៊ី។ ដូច្នេះ ពាក្យ​ថា ដាច់​លុយ នឹង​មិន​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឡើយ។ ក្នុង​ឱកាស​ថ្ងៃ​ថ្មី​នៃ​ខែ១២ នេះ អ្នក​ក៏​អាច​នឹង​ទទួល​បាន​លាភ​ធំ​នៅ​ថ្ងៃ​ណា​មួយ​ផង​ដែរ។

សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់៖ ជា​សំណាង​របស់​អ្នក​មែន​ទែន ព្រោះ​ទេវតា​ទ្រព្យ​តែងតែ​ចូល​ចិត្ត និង​ផ្ដល់​លាភ​ដល់​អ្នក មិន​ដែល​ដាច់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​ចាប់​ពី​ដើម​ខែ​នេះ​ទៅ អ្នក​នឹង​អាច​ជួប​លាភ​ធំ​មួយ ដែល​នឹក​ស្មាន​មិន​ដល់ទៀត​ផង។

សម្រាប់​អ្នក​កើត​ឆ្នាំ​ច៖ អ្នក​ដែល​កើត​ឆ្នាំ​នេះ ភាគ​ច្រើន​នឹង​មាន​វាសនា​ល្អ​នៅ​ពេល​អនាគត ពិសេស​គេ​នឹង​អាច​ក្លាយ​ជាអ្នក​មាន​បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទៀត​ផង។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គេ​ជា​មនុស្ស​ដែល​ពូកែ​ដោះស្រាយ​បញ្ហា​ផងដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial