Ronaldo ​រក​ចំណូល​បាន​​រាប់​​ម៉ឺន​ដុល្លារ​​​ដោយ​គ្រាន់​តែ​បង្ហោះ​រូប​ចូល Instagram

Cristiano Ronaldo ទទួល​បាន​ប្រាក់​ចំណេញ​ ៤១២,៥៧០ ដុល្លារ​​​​ឲ្យ​តែ​រៀង​រាល់​ពេល​ណា​ដែល​បង្ហោះ​រូប​ភាព​របស់​គាត់​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram ប៉ុន្តែ​រូប​ដែល​គាត់​បង្ហោះ​នោះ​​លុះត្រា​ណា​តែ​​​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ការ​សិក្សា​ថ្មី​មួយ​។

Ronaldo តារា​បាល់ទាត់​ឆ្នើម​របស់​ក្រុម​យក្សស​ Real Madrid រូប​នេះ​​មាន​អ្នក​ follow រហូត​ដល់​ទៅ​ ១១៦ លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ​​ដែល​ជា​មជ្ឈមណ្ឌល​ចែក​រំលែក​រូប​ភាព​​ និង​វីដេអូ​​​។

យោងតាម​ការ​សិក្សា​របស់​គេហទំព័រ​ HopperHQ បាន​​រក​ឃើញ​ថា​​កីឡាករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​គឺ​ជា​​តារា​ល្បី​ដែល​រក​ចំណូល​​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​ ៣ លើ​ពិភពលោក​ពី​ការ​ផ្សាយ​ពាណិជ្ជមកម្ម​​​នៅ​លើ​ Instagram ខណៈ​ដែល​​ចំណាត់​ថ្នាក់​លេខ​ ១ និង​លេខ​ ២ បាន​ទៅ​លើ​​តារា​​ចម្រៀង​ Selena Gomez ដែល​បាន​ ​៥៦៧,៩៥៥ ដុល្លារ​ក្នុង​មួយ​​បុស្ដិ៍​នៃ​រូប​ភាព​ផ្សាយ​ពាណិជ្ជកម្ម​របស់​នាង​ និង​​តារា​សម្ដែង​អ្នកនាង​ Kim Kardashian ដែល​រក​បាន​ ៥១៥,៧១៤ ដុល្លារ​ក្នុង​មួយ​​បុស្ដិ៍​។


ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal និង​ Mirror

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial