ផ្លូវការ​!!! Silva បាន​តកុងត្រា​​មួយ​ឆ្នាំ​បន្ថែម​ទៀត​​​​នៅ​ Man City

ខ្សែ​បម្រើ​ David Silva បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​មួយ​ឆ្នាំ​បន្ថែម​ជាមួយ​ក្រុម​មេឃ​ខៀវ​ Manchester City ។ ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​បាន​ប្រកាស​។

Silva ដែល​បាន​​ផ្លាស់​មក​​កីឡដ្ឋាន​ Etihad តាំង​ពី​ឆ្នាំ​ ២០១០ រូប​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​របស់​គាត់​ដែល​នឹង​ចង​ភ្ជាប់​គាត់​ជាមួយ​ Man City រហូត​ដល់​ឆ្នាំ​ ២០២០ ។

“ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់​ក្នុង​ការ​ចង​ភ្ជាប់​អនាគត​របស់​ខ្ញុំ​ជាមួយ​ Man City ។” កីឡាករ​វ័យ​ ៣១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ Man City ។ “ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​នៅ​ Man City ក្នុង​រយៈ​ពេល​ ៧ រដូវកាល​កន្លះ​កន្លង​មក​នេះ​ ហើយ​​ក្រោម​ការ​ដឹកនាំ​របស់​ Pep ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​​កំពុង​ស្ថិត​នៅ​​លើ​វិថី​ល្អ​មួយ​ដើម្បី​ឈាន​ទៅ​​​រក​ការ​ឈ្នះ​ពាន​នា​រដូវកាល​នេះ​ និង​រដូវកាល​ក្រោយៗ​ទៀត​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial