ក្រុម​ហ៊ុន Facebook ប្រកាស​អោយ​​ម្ចាស់​គណនី​ Upload រូប​ថត​​ពិត​របស់​ខ្លួន​ដើម្បី​ផ្ទៀង​ផ្ទាត់

របាយ​ការណ៍​ថ្មីមួយ​បានបង្ហាញថា​ ក្រុម​ហ៊ុន​ហ្វេសប៊ុកអាច​ស្នើសុំឱ្យ​ម្ចាស់​គណនី​បង្ហោះ​រូប​​ «ឃើញ​មុខ​ច្បាស់»​ របស់ខ្លួន​​ដើម្បីបង្ហាញ​ថា​អ្នកមិន​មែនជា​​គណនី​ក្លែង​ក្លាយ​។

បើយោង​តាមរូប​ថតដែល​បានចែករំលែក​នៅលើបណ្តាញ​សង្គម​ដែល​​ក្រុម​ហ៊ុន​​ស្នើរ​អោយម្ចាស់​គណនី​ Upload រូប​របស់​ខ្លួន​ដើម្បី​ផ្ទៀង​ផ្ទាត់​​នៅក្រោមច្បាប់​សុវត្ថិភាពថ្មី។ ប្រភពមួយ​ចំនួនបាន​លើកឡើងថា​អ្នកម្ចាស់​គណនី​មួយ​ចំនួន​​ត្រូវបា​ន​បិទ​ដោយ​សារ​គណនីរបស់ពួក​គេ​​រង់ចាំរូបភាព​របស់ពួកគេដើម្បីពិនិត្យ។

យោង​តាមសេចក្តីថ្លែង​ការណ៍ផ្លូវការនៅ​គេហទំព័រ The Facebook បាន​ឱ្យដឹង​ថាលក្ខណៈ​ពិសេសនេះ​​នឹង​មាន​នៅទូទាំងពិភពលោក​។ ​មូល​ហេតុ​ដែល​ក្រុម​ហ៊ុនហ្វេស​ប៊ុក​ស្នើរ​អោយ​ម្ចាស់​គណនី​ Upload រូប​ភាព​នេះ​គឺ​មានបំណងជួយ Facebook ឱ្យ​ចាប់​សកម្មភាព​គួរឱ្យ​សង្ស័យ​នៅចំណុច​ផ្សេង​ៗដូច​ជា​ការ​ក្លែង​បន្លំ​គណនី ការ​បង្កើតគ​ណនីការផ្ញើសំណើ​មិត្តភាព​ ការបង្កើត​ការ​បង់ប្រាក់​និងការ​បង្កើត ឬកែសម្រួលពាណិជ្ជកម្ម​ផ្សេង​ៗ​ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​ឃើញ​​ការ​ស្នើសុំ​នេះ​នៅ​ឡើយ​ទេ ប៉ុន្ដែ​អាច​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial