ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​បន្ត​ធ្វើ​អោយមាន​​មនុស្ស​ ៦​ នាក់​បាន​ស្លាប់​

តំបន់​ធំ​ៗ​នៃ​ខេត្ត​ចំ​នួន​ ៨​ នៅ​តែ​រង​ការ​ជន់​លិច​នៅ​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​មនុស្ស​ចំនួន​ ៦​ នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​ទឹក​ជំ​នន់​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៏​ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តាម​ផ្លូវ​ ។

អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​កាពារ​និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា​ “ទឹក​ជំនន់​បាន​បន្ត​នៅ​ខេត្ត Nakhon Si Thammarat, Narathiwat, Pattani, Phatthalung,​ Songkhla, Surat Thani, Trang និង​ Yala, Chayapol Thitakak ។

ប្រជាជន​ជាង​ ៣៨៥ ០០០ នាក់​នៅ​ក្នុង​ភូមិ​ចំនួន​ ២៥៤០ ត្រូវ​បាន​​រង​ផល​ប៉ះ​ពាល់​ ហើយ​មនុស្ស​ ៦​ នាក់​បាន​ស្លាប់​ដែល​នេះ​គិត​ចាប់​តាំង​ពី​ថ្ងៃទី​ ២៥ វិច្ឆិកា​ ។ដែល​ទឹក​ជំនន់​មាន​នៅ​គ្រប់​ស្រុក​ទាំង​អស់នៅ​ Narathiwat, Phatthalung និង Yala ។

នៅ​ខេត្ត​ Nakhon Si Thammarat ទឹក​ជំនន់​បាន​គ្រប់​ដណ្ដប់​ ៨ ស្រុក​ក្នុង​ចំណោម​ ២៣​ ស្រុក​ដូច​ជា​ Bang Khan, Chang Klang, Cha-uat, Chian Yai, Chulabhorn, Hua Sai, Ron Phibun និង​ Thung Song ។ចំណែក​នៅ​ខេត្ត​​ Pattani ស្រុក​ចំនួន​ ១១​ ក្នុង​ចំណោម​ស្រុក​ចំនួន​ ១៣ បាន​ជន់​លិច​ដូច​ជា​ Khok Pho, Mai Kaen, Mae Lan, Mayo, Muang, Nong Chik, Panare, Sai Buri, Thung Yang Daeng, Yarang និង​ Yaring ។

នៅខេត្ត​ Songkla ស្រុក​ចំនួន​ ១០​ ក្នុង​ចំណោម​ស្រុក​ចំនួន​ ១៦​ បាន​ជន់​លិចដូច​ជា​ Chana, Hat Yai, Khuan Niang, Krasae Sin, Na Mom, Rattaphum, Saba Yoi, Sathing Phra, Singha Nakhon និង​ Thepha ។និង​នៅ​ក្នុង​ស្រុកចំនួន​ ១៩​ នៃ​ខេត្ត​ Surat Thani ទឹក​ជំនន់​ត្រូវ​បាន​គេ​រាយ​ការណ៏​មក​ថា​មាន​ភូមិ​ Ban Na San ស្រុក​ Chai Buri, Muang, Pharasaeng និង​ស្រុក​ Wiang Sa ។និង​នៅ​ខេត្ត​ Trang មាន​ស្រុក​ចំនួន​ ១០​ ដែល​មាន​ទឹក​ជំនន់​នៅ​ Huai Yot, Kantang, Muang, Na Yong, Palian និង​ Wang Wiset ។

នាយក​ដ្ឋានឧតុ​និយម​ព្យាករណ៏​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ជាង​ខ្លាំង​បន្ត​ទៀត​នៅ​ភាគ​ខាង​ត្បូង​រហូត​ដល់​ថ្ងៃ​សុក្រ​ដែល​នាំ​មក​នូវ​តំបន់​សម្ពាធ​ទាប​ដែល​គ្រប​ដណ្ដប់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ និង​ ម៉ាឡេស៊ី​ ។

ប្រភព​​ ៖ BANGKOKPOST

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial