ស្រាបៀរ HEINEKEN នឹង​រៀបចំ​កម្មវិធី​កន្លែង​ចាស់​មិត្តចាស់ នៅ Apros Pub ​នៅ​យប់​ថ្ងៃទី ៣០ ខែវិច្ឆិកា នេះ!!!

រាជធានី​ភ្នំពេញ៖ ស្រាបៀរ Heineken ដែល​ជា​ស្រាបៀរ​គុណភាព​លំដាប់​ថ្នាក់​អន្តរជាតិ ក្នុង​ពិភព​លោក នឹង​រៀបចំ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ឈ្មោះ​ថា កន្លែង​​ចាស់​​ មិត្ត​ចាស់​ (Old Place Old Friend) នៅ​យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ Apros Pub (អា​ប្រុស​ផាប់)​ ក្នុង​ទី​ក្រុង​ភ្នំពេញ។

កម្ម​វិធី​​កន្លែង​​ចាស់​ មិត្ត​ចាស់​ គឺ​ជា​កម្មវិធី​ពិសេស ហើយ​ប្លែក ដែល​​​បាន​រៀប​ចំ​ឡើង ក្នុង​គោល​បំណង​​រម្លឹក​​ដល់​អនុស្សាវរីយ៍​ចាស់ៗ​​ដែល​ធ្លាប់​មាន​កន្លង​មក ជា​មួយ​មិត្ត​ភ័ក្តិ​​ដែល​បាន​​រៀន​នៅ​វិទ្យា​ល័យ មហា​វិទ្យាល័យ មិត្ត​ភ័ក្តិ​​រួម​ការងារ ក៏​​ដូច​ជា​មិត្តភ័ក្តិ​កាលពី​កុមារ​ភាព​​។ ក្នុង​ឱកាស​ពិសេស​នេះ​ផងដែរ ប្រិយ​មិត្ត​​ក៏​​ដូច​ជា​​អតិថិជន​របស់​ស្រា​បៀរ Heineken អាច​​ធ្វើ​ការ​​ណាត់​ជួប​នៅ Apros Pub​ ក៏ដូច​ជា​ ស្តាប់នូវ​កម្រង​បទ​ចម្រៀង​​មនោសញ្ចេតនា​របស់​តារា​ចម្រៀង សំឡេង​​ស្រទន់ លោក​ដួង​ វិរៈសិដ្ឋ និងកញ្ញា ​វី​ ឌី​ណែត ព្រមទាំង​រីករាយ​​ក្រេប​​នូវ​​រស​ជាតិ​ដ៏ល្បីល្បាញ​ នៃ​​ស្រា​បៀរ Heineken។​

កម្មវិធី​ពិសេស​នេះ​នឹង​ចាប់​បើក​ពី​ម៉ោង 5 ល្ងាចរហូត​ដល់​យប់​ជ្រៅ នៅ Apros Pub ទីតាំង​ផ្ទះលេខ ២១Eo ផ្លូវ៣២២ សង្កាត់​បឹងកេង​កង​១ ខ័ណ្ឌចំការ​មន រាជធានី​ភ្នំពេញ។ ដោយ​ពាំនាំ​មក​នូវបទចម្រៀង​មនោសញ្ចេតនា​ រម្លឹក​​ដល់​អនុស្សាវរីយ៍​ចាស់ៗ សម្រាប់​អ្នក​គាំទ្រស្រាបៀរ Heineken ។

តោះ​យើង​នាំគ្នា ចែក​រំលែក ឬ​ទូរស័ព្ទ​ប្រាប់​មិត្ត​ភ័ក្តិ​របស់​អំពី​កម្មវិធីពិសេស​នេះ និង​ណាត់​គ្នា ដើម្បី​រម្លឹក​ដល់​អនុស្សារីយ៍​ចាស់ៗ ភាព​សប្បាយ​រីករាយ​របស់អ្នក។

សព្វថ្ងៃនេះ ស្រាបៀរ Heineken មាន​លក់​នៅ​ក្នុង​បណ្តា​ប្រទេស​ជាង 192 នៅ​ជុំវិញ​ពិភព​លោក។ ស្រាបៀរ Heineken គឺ​ជា​ស្រាបៀរ​ស្រាល​ស្រទន់ មាន​គុណភាព​ខ្ពស់ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ក៏​ជា​ស្រាបៀរល្បី​រន្ទឺ នៅ​ទូទាំង​ពិភពលោក​ដោយ​សារ​តែ​គំនិត
​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន។

ចំពោះ​​ព័ត៌មាន​​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​ សូម​​ទំនាក់​ទំនង​​តាមរយៈ​លេខ ០៩៧ ៤៩០ ៩៩៩៩ និង​ ០៩៧ ៦០៨ ៥០៥០ ឬ​កាន់គេហទំព័រ​ផ្លូវការ៖
https://www.facebook.com/heineken
Heineken – Open Your World

សូម​ពិសា​ស្រាបៀរ Heineken ដោយ​ទទួល​ខុស​ត្រូវ!!!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial