YouTube មិន​មែន​សម្រាប់​ក្មេងៗ​ទេ?

YouTube គឺ​ជា​ឃ្លាំង​វីដេអូ​ដ៏​ធំ​ជាង​គេ​បំផុត​ក្នុង​លោក ហើយ​នរណាៗ​ក៏​អាច​មើល​វីដេអូ​ទាំង​នោះ​បាន​ដែរ ឲ្យ​តែ​មាន​អ៊ីនធឺណេត។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​សំណួរ​មួយ​បាន​លើក​ឡើង​ថា “តើ YouTube មិន​មែន​សម្រាប់​ក្មេងៗ​ទេ​មែន​ទេ?”

តាម​ការ​សង្កេត​មួយ​បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ដែល​ទស្សនា​វីដេអូ​នៅ​លើ YouTube តែង​តែ​ស្វែង​រក​វីដេអូ​ផ្សេង​ទៀត​ ខុស​ពី​អ្វី​​ដែល​គេ​ធ្លាប់​បាន​មើល​ជា​ប្រចាំ ពិសេស​វីដេអូ​ទាំង​ឡាយ​ណា ដែល​បង្ហាញ​ពី​ជន​ចម្លែកៗ និង​អ្វី​ផ្សេង​ទៀត​ដែល​គេ​មិន​ធ្លាប់​ស្គាល់​កាល​ពី​មុន។

លើស​ពី​នេះ​ទៅ​ទៀត ការ​លេច​ឡើង​នៃ​​ការ​ផ្សាយ​ពាណិជ្ជកម្ម មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់ និង​មាន​គ្រោះ​ថ្នាក់​ដល់​ក្មេងៗ​ផង​ដែរ។ និយាយ​ឲ្យ​ខ្លី​ទៅ YouTube មិន​មែន​សម្រាប់​ក្មេង​ទេ។

ឪពុក​ម្ដាយ​អាច​ផ្លាស់​ប្ដូរ​ការ​កម្សាន្ត​របស់​កូន​ពី​ការ​ទស្សនា​ YouTube មក​ជា​ការ​អាន​សៀវភៅ ឬ​លេង​ល្បែង​កម្សាន្ត​ដែល​បណ្ដុះ​នូវ​បញ្ញា​របស់​កូន​វិញ ទើប​ជា​ការ​ល្អ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial