បុរស​វ័យ ២២ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច Hack ចូល Yahoo កាល​ពី​ឆ្នាំ ២០១៤

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពលរដ្ឋ​កាណាដា​ម្នាក់​ដែល​កើត​នៅ​កាហ្សាក់ស្ថាន បាន​សារភាព​ថា ខ្លួន​បាន​ជួយ​ដល់​មន្រ្តីចារ​កម្ម​រុស្ស៊ី នៅ​ក្នុង​ការ Hack មួយ កាល​ពី​ឆ្នាំ 2014 ទៅ​លើ​ក្រុមហ៊ុន Yahoo និង​បាន​លួច​យក​គណនីដ៏​ច្រើន​សន្ធឹក​សន្ធាប់ ប្រមាណ​ជា​ 500 លាន​គណនី។

ជន​ជាប់​ចោទ​ឈ្មោះ Karim Baratov អាយុ 22 ឆ្នាំ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​ការ Hack Yahoo ខណៈ​ដែល​បុគ្គល 3 នាក់​ផ្សេងទៀត កំពុង​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់។

តាម​ការ​ឲ្យ​ដឹង​មួយ​ចំនួន​បាន​លើក​ឡើង​ថា Baratov បាន​ធ្វើ​ការ Hack គណនី​អ៊ីម៉ែល ហើយ​បញ្ជូន​ពាក្យ​សម្ងាត់​ទាំង​នោះ​ទៅ​ឲ្យ Dokuchaev ដើម្បី​ប្តូរ​ប្រាក់។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial