Messi តែ​ម្នាក់​ឯង​មិន​អាច​ជួយ​ឲ្យ​អាហ្សង់ទីន​​​ឈ្នះ​​ពាន​ World Cup បាន​ទេ​

Javier Zanetti អតីត​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​មាន​ប្រសាសន៍​ថា​​ខ្សែ​ប្រយុទ្ធ​ Lionel Messi មិន​អាច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ជួយ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​ពាន​ World Cup ដោយ​ខ្លួន​គាត់​តែ​ម្នាក់​ឯង​បាន​នោះ​ទេ​។

Messi បាន​ជួយ​ឲ្យ​ប្រទេស​របស់​គាត់​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​គាត់​ស៊ុត​បញ្ចូល​ទី​ ៣ គ្រាប់​ម្នាក់​ឯង​នៅ​ក្នុង​​ការ​ប្រកួត​ជាមួយ​អេក្វាឌ័រ​​​ នា​វគ្គ​ជម្រុះ​។

យ៉ាង​ណា​មិញ​ លោក​ Zanetti គិត​ថា​ម្ចាស់​ពាន​ Ballon D’or ប្រាំ​សម័យ​កាល​រូប​នេះ​​ពុំ​មែន​​​ជា​បុគ្គល​តែ​ម្នាក់​ដែល​ជា​ទីពឹង​សម្រាប់​ជម្រើស​ជាតិ​របស់​គាត់​ឡើយ​​ ផ្ទុយ​ទៅ​វិញ​គឺ​​ត្រូវ​​ការ​ជា​ចាំ​បាច់​នូវ​​ការ​​​​​គាំទ្រ​​​​​ពី​មិត្ត​រួម​ក្រុម​របស់​គាត់​ និង​ពី​គ្រូ​បង្វឹក​ផង​ដែរ​។

“Messi គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ ប៉ុន្តែ​ក្រុម​កីឡាករ​ទើប​ជា​រឿង​សំខាន់​។ នៅ​ World Cup ត្រូវ​ការ​មាន​កីឡាករ​ ១១ នាក់​នៅ​លើ​ទីលាន​ ហើយ​​អ្នក​ឯ​​ទៀត​នៅ​ក្នុង​ក្រុម​គឺ​សុទ្ធ​តែ​អាច​លេង​នៅ​ក្នុង​តួនាទី​សំខាន់​បាន​​ទាំង​អស់​។” Zanetti ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ ១៤៣ ប្រកួត​រូប​នេះ​បាន​ថ្លែង​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ FIFA ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial