Pirlo សារភាព​ថា​គាត់​បាន​លួច​​យក​អាថ៌កំបាំង​របស់​ Bekham

Andrea Pirlo បាន​​សារ​ភាព​ថា​បាន​លួច​យក​ “អាថ៌​កំបាំង​” ពី​ David Beckham ដើម្បី​ជួយ​លើក​កម្ពស់​សមត្ថភាព​លំដាប់​ពិភពលោក​របស់​​គាត់​​ក្នុង​ការ​ទាត់​បាល់​ហ្រ្វីឃីក​។

Pirlo អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​កំពុង​ពិចារណា​ការ​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ចុង​រដូវកាល​នេះ​ បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្រុម​ New York City ខណៈ​ដែល​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​ខ្សែ​បម្រើ​ឆ្នើម​បំផុត​មួយ​រូប​នៅ​លើ​ភព​ផែន​ដី​នេះ​។

លើស​ពី​នោះ​​អតីត​តារា​បាល់ទាត់​របស់​ក្រុម​ Juventus និង​ AC Milan រូប​នេះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​មួយ​រូប​ដែល​ជំនាញ​ខាង​ស៊ុត​បាល់​ហ្វ្រីឃីក​ មិន​ចាញ់​ David Beckham អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ឡើយ​។ ហើយ​ពេល​នេះ​គាត់​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​​មូលហេតុ​ដែល​​នាំ​ឲ្យ​ខ្លួន​​មាន​ជំនាញ​ស៊ុត​បាល់​ហ្វ្រីឃីក​។

“កាល​នៅ​ពី​តូច​ខ្ញុំ​យក​បាល់​​ស្នោ​មួយ​ហើយ​ព្យាយាម​ទាត់​​វា​​រំលង​គ្រែ​ ដូច្នេះ​វា​នឹង​​ទៅ​ឈប់​នៅ​ជ្រុង​​នៃ​បង្អួច​។” Pirlo បាន​ថ្លែង​ប្រាប់​កាសែត​ L’Equipe

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖ “កាល​​នៅ​ AC Milan គឺ​យើង​មាន​ Beckham, Ronaldinho, Seedorf… និង​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ពូកែ​ទាត់​ហ្វ្រីឃីក​។ ​​យើង​បាន​និយាយ​​លេង​​ជាមួយ​គ្នា​​​ មើល​គ្នា​ទៅ​វិញ​ទៅ​មក​ និង​លួច​អាថ៌កំបាំង​គ្នា​ទៅ​វិញ​ទៅ​មក​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial