អាការៈ​ទាំង​នេះ​បង្ហាញ​ថា នាង​ជា​នារី​ម្នាក់​ដែល​ខ្វះការ​ស្រឡាញ់​រយៈពេល​យូរ!!!

នារី​ម្នាក់ អាច​នឹង​ខ្វះ​ក្ដី​ស្រឡាញ់ រយៈ​ពេល​យូរ ឬ​ឆាប់ ដែល​មិន​មែន​មាន​ន័យ​ថា នាង​មិន​ធ្លាប់​ទទួល​បាន​ការ​ស្រឡាញ់​ពី​នរណា​ម្នាក់​នោះ​ទេ តែ​អាច​បណ្ដាល​មក​ពី​នាង​ត្រូវ​បែក​បាក់​គ្នា​ជា​មួយ​សង្សារ ឬ​បុរស​ដែល​ធ្លាប់​ស្រឡាញ់​គ្នា​កាល​ពី​មុន។

ជា​ធម្មតា នារី​ដែល​ខ្វះ​ការ​ស្រឡាញ់ និង​ការ​ថ្នាក់​ថ្នម​រយៈពេល​យូរ តែង​តែ​បង្ហាញ​ពី​លក្ខណៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

១. តែងតែ​ចំណាយ​ពេល​ជា​មួយ​ការ​ងារ​ច្រើន​ជាង​មនុស្ស​ស្រី​ធម្មតា ឬ​ច្រើន​ជាង​អ្នក​ដទៃ។
២. ចូល​ចិត្ត​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង និង​រស់​នៅ​ក្នុង​ការ​ស្រមើ​ស្រមៃ​ច្រើន​ជាង​មុន។
៣. មិន​សូវ​ចូល​ចិត្ត​និយាយ ឬ​ជជែក​វែកញែក​រឿង​ស្នេហា។

៤. ចូល​ចិត្ត​ដើរ​លេង​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​ច្រើន។
៥. មិន​ងាយ​មាន​បុរស​ណា​ម្នាក់ អាច​មក​តម្រូវ​ចិត្ត​របស់​គេ​បាន​ឡើយ។
៦. ឆាប់​ខឹង និង​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ​ច្រើន​ដូច​កាល​ពី​មុន។
៧. ជា​មនុស្ស​ស្រី​ម្នាក់ ដែល​ពូកែ​លាក់​អារម្មណ៍​បំផុត។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial