Conte ថា​​តោ​ខៀវ​ Chelsea ​​ព្យាយាម​តាម​ប្រមាញ់​​​ក្រុម​បិសាច​ក្រហម​

គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវ​ Chelsea លោក​ Antonio Conte បាន​ទទូច​ឲ្យ​​កូន​ក្រុម​របស់​គាត់​​​​បំភ្លេច​ក្រុម​មេឃ​ខៀវ​ Manchester City ចោល​ទៅ​ និង​​ព្យាយាម​ងាក​មក​​ចាប់​អារម្មណ៍​ចំពោះ​ក្រុម​បិសាច​ក្រហម​​ Manchester United វិញ​។

ពេល​នេះ​ Man City កំពុង​ឈរ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ Premier League និង​​កំពុង​ត្រូវ​បាន​ដេញ​តាម​ពី​ក្រោយ​ដោយ​ Man Utd និង​ Chelsea ដែល​ត្រៀម​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ Swansea City នា​រាត្រី​ថ្ងៃ​អង្គារ​នេះ​។

ហើយ​ Man City បាន​​បន្ត​ការ​ឈរ​លើ​កំពូល​តារាង​ បន្ទាប់​ពី​​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​ ១២ ប្រកួត​ក្នុង​ចំណោម​​ ១៣ ប្រកួត​​ក្នុង​លីក​​​​របស់​ពួក​គេ​ ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ ៤២ គ្រាប់​ និង​របូត​​គ្រាប់​បាល់​ ៨ គ្រាប់​។

ទន្ទឹម​នឹង​​​ភាព​ខ្លាំង​​របស់​ក្រុម​លោក​ Pep Guardiola នេះ​ដែរ​​គឺ​មិន​បាន​ធ្វើ​ឲ្យ​លោក​ Conte ចាប់​អារម្មណ៍​ទេ​ តែ​គាត់​បែរ​ជា​ទៅ​ចាប់​អារម្មណ៍​ទៅ​​លើ​ក្រុម​បិសាច​ក្រហម​របស់​លោក​ Jose Mourinho ទៅ​វិញ​។

“យើង​ត្រូវ​តែ​​​សម្លឹង​មើល​ខ្លួន​ឯង​សិន​មុន​នឹង​សម្លឹង​មើល​អ្នក​ផ្សេង​។ ពេល​នេះ​គោលដៅ​របស់​ពួក​យើង​គឺ​ត្រូវ​តែ​ផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​​ដែល​នៅ​ពី​​មុខ​យើង​។ ហើយ​ក្នុង​ករណី​នេះ​គឺ​មាន​តែ​ Man Utd ប៉ុណ្ណោះ​។” Conte បាន​ថ្លែង​ទៅ​កាន់​កាសែត​ UK

“ហើយ​គោលដៅ​ចម្បង​របស់​យើង​គឺ​តាម​ឲ្យ​ទាន់​ Man Utd ហើយ​ប្រសិន​បើ​យើង​អាច​ធ្វើ​វា​បាន​ បន្ទាប់​មក​យើង​​នឹង​​​អាច​​​មើល​ឃើញ​ក្រុម​ដែល​កំពុង​នាំ​មុខ​យើង​ពិត​ប្រាកដ​។​” គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​បន្ថែម​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial