Google កំពុង​ព្យាយាម​លុប​កម្មវិធី​នៅ​លើ Play Store មួយ​ចំនួន​ធំ ដែល​មាន​បំណង​មិន​ល្អ​ចំពោះ​អ្នក​ប្រើប្រាស់

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ទោះ​បី​ជា​កម្មវិធី ដែល​មាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ Play Store របស់ Google ក៏​ដោយ ក៏​វា​នៅ​តែ​មិន​អាច​ធានា​បាន​ដែរ​ថា មាន​សុវត្ថិភាព​មួយ​រយ​ភាគ​រយ ព្រោះ​ម្ចាស់​កម្មវិធី​មួយ​ចំនួន បាន​ប្រើ​ល្បិច​ដើម្បី​លួច​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់។

ដោយ​ឡែក​នៅ​ពេល​នេះ Google បាន​នឹង​កំពុង​ធ្វើ​ការ​លុប​កម្មវិធី​មួយ​ចំនួន ចេញ​ពី Play Store ផង​ដែរ ដោយ​ស្ថិត​ក្នុង​គោល​បំណង គឺ​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​របស់​ខ្លួន ពី​ការ​រំលោភ​បំពាន​ទិន្នន័យ​ឯកជន​របស់​ពួក​គេ។

ក្រុម​ហ៊ុន Google បាន​ប្រើប្រាស់​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Google Play Protect ដើម្បី​ធ្វើ​ការ​វិភាគទៅ​លើ​កម្មវិធី ដែល​មាន​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial