Xavi រំលឹក​អតីតកាល​ដ៏​អស្ចារ្យ​មួយ ពេល​ដែល Messi មាន​អាយុ ១៦ ឆ្នាំ

អតីត​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​រំលឹក​អតីតកាល​យុវវ័យ​មួយ ក្នុង​ពេល​ដែល Messi ទើប​តែ​បាន​បណ្តុះបណ្តាល​ដំបូង ជា​មួយ​ក្រុម​ឈុត​ធំ​ថា៖

“ពួក​គេ​បាន​ប្រាប់​ខ្ញុំ​រួច​មក​ហើយ​អំពី​ក្មេង​នេះ។ ពួក​គេ​បាន​ព្រមាន​ថា ក្មេង​អាហ្សង់​ទីន​ម្នាក់​នេះ ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ពេល​នោះ ពួក​គេ​ក៏​បាន​ប្រាប់​ឈ្មោះ​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ភ្លេច…”។

Xavi បាន​បន្ត​ទៀត​ថា “កាល​នោះ មាន​ការ​វឹកហាត់​មួយ ដែល​តម្រូវ​ឲ្យ​កីឡាករ​ម្នាក់ លេង​ទល់​នឹង​ម្នាក់។ តែ Messi បាន​ជ្រើស​យក​ខ្សែ​ការពារ​ដល់​ទៅ​ពីរ​រូប គឺ Lillian Thuram និង Carles Puyol…។ Messi បាន​ធ្វើ​ឲ្យ​ខ្ញុំ ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក”។

“ខ្ញុំ​គិត​ថា វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​ក្មេង​​អាយុ ១៦ ឆ្នាំ​ម្នាក់ អាច​ប្រឈម​មុខ​នឹង​ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ និង​​មាន​បទ​ពិសោធន៍​រាប់​ឆ្នាំ។ វា​ច្បាស់​ណាស់ គាត់​គឺ​មាន​ទេពកោសល្យ​ពី​កំណើត​មួយ ដែល​ខុស​ពី​កីឡាករ​ផ្សេង​ទៀត”។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial