បែកធ្លាយ​រូប​រាង​​​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ទី​ ៩ របស់​សាមសុង​បណ្ដើរៗ​ហើយ​

ពេល​ខ្លះ​យើង​តែង​តែ​និយាយ​ថា​ «ពេល​វេលា​ដើរ​​លឿន​​ម្ល៉េះ​…» ប៉ុន្តែ​​មិន​បាន​​ចាប់​​អារម្មណ៍​​ថា​តាម​ពិត​បច្ចេវិទ្យា​នា​សម័យ​បច្ចុប្បន្ន​គឺ​វា​ស្ទើរ​តែ​ដើរ​លឿន​​ជាង​ពេល​វេលា​ទៅ​ទៀត​ ជា​ពិសេស​គឺ​​បច្ចេកវិទ្យា​​នៃ​ការ​ផលិត​ស្មាតហ្វូន​ដែល​មាន​ក្រុមហ៊ុន​ល្បីៗ​មិន​តិច​ទេ​​​កំពុង​​ប្រកួត​ប្រជែង​គ្នា​ដើម្បី​យក​ចិត្ត​អ្នក​ប្រើ​ប្រាស់​។

ក្នុង​នោះ​ដែរ​​សាមសុង​(Samsung)ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​​ស្មាតហ្វូន​ដ៏​ធំ​បំផុត​​​​មួយ​របស់​កូរ៉េ​ខាង​ត្បូង​នោះ​ក៏​​​កំពុង​ប្រឡូក​ក្នុង​​ភ្លើង​សង្គ្រាម​​មួយ​នេះ​ដែរ​ ហើយ​មាន​ក្រុមហ៊ុន​មិន​តិច​ទេ​ដែល​មាន​បំណង​​ចង់​ផ្ដួល​ពួក​គេ​។

ហើយ​ខណៈ​ដែល​សាមសុង​បាន​បញ្ចេញ​លក់​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ទី​ ៨ របស់​ខ្លួន​មិន​ទាន់​​​បាន​មួយ​ឆ្នាំ​ផង​ ស្រាប់​តែ​ពេល​នេះ​លេច​ធ្លាយ​នូវ​រូប​រាង​​អាត្រកូល​ S ជំនាន់​ទី​ ៩ មក​បាត់​ ទាំង​ដែល​​ជំនាន់​ទី​ ៨ កំពុង​ចរចារ​ពេញ​​នៅ​លើ​ទីផ្សារ​ និង​ទាំង​ដែល​អ្នក​ខ្លះ​មិន​ទាន់​បាន​កាន់​ប្រើ​វា​ផង​។

តែ​យ៉ាង​ណា​មិញ​រូប​ដែល​លេច​ធ្លាយ​នេះ​ដែរ​គឺ​គ្រាន់​តែ​ជា​រូប​គម្រូ​ដែល​ត្រូវ​បាន​​គេ​រំពឺង​ទុក​ថា​​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ទី​ ៩ ឬ​ Galaxy S9 គឺ​វា​អាច​នឹង​មាន​រា​បែប​ហ្នឹង​ប៉ុណ្ណោះ​។​ ប៉ុន្តែ​តើ​អ្នក​​ពេញ​​ចិត្ត​ទេ​ បើ​វា​​ចេញ​មក​បែប​នេះ​មែន​នោះ​​?

អត្ថបទ​ដោយ​ ៖ អំពិល​អំពែក​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial