អ្នក​វិទ្យាសាស្រ្ដ​រក​ឃើញបាក់​តេរី​ជាង 600ប្រភេទ​នៅ​ក្នុង​សត្វ​រុយ

ព័ត៌មាន​លម្អិតនៃការ​ស្រាវជ្រាវត្រូវ​បាន​ចេញផ្សាយនៅ​ក្នុងកាសែត Scientific Reports ។ ក្រុម​ស្រាវជ្រាវ​បានចូល​រួមជាមួយក្រុម​អ្នកវិទ្យាសាស្ត្រអន្តរ​ជាតិមកពី​ប្រទេសសិង្ហ​បុរី និង​សហ​រដ្ឋ​អាមេរិក។

អ្នកវិទ្យា​សាស្រ្តបាន​រកឃើញបាក់​តេរីជាង 600 ប្រភេទ នៅ​ក្នុងការ​វិភាគនៃ​សត្វ​រុយ 116 ក្បាល។ សត្វ​រុយ​មួយ​ក្បាល​ត្រូវបាន​ផ្ទុក​ទៅដោយ​បាក់តេ​រី 351 ប្រភេទ​ខុសៗ​គ្នា​ខណៈ​ពេល​ដែល​មានបាក់​តេរី​ Blowfly ចំនួន 316 ប្រភេទ។ អ្នកវិទ្យាសាស្ដ្រ​​ជឿថាសត្វរុយ​ដែលគេ​បង្កាត់​ដោយគ្មាន​មេរោគ​អាច​ត្រូវប្រើជា​មធ្យោ​បាយដើម្បី​សង្កេត និងវាស់វែង​សុខភាព​សាធារណៈ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial