ក្រុម​ហ៊ុន Apple បង្កើត​គណនី​ Yoububte សម្រាប់​ណែ​នាំ​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្ដិការ iOS

ក្រុមហ៊ុន Apple បាន​ចាប់​ផ្ដើមដំណើរ​គណនី Twitter របស់​ខ្លួននៅ​ដើម​ឆ្នាំ 2016 ដោយឆ្លើយ​នូវសំណួរ​របស់អតិថិ​ជននិង​ការផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​ផ្សេង​​នៃ​ប្រព័ន្ធ​ប្រតិបត្ដិការ​ iOS ម្តង​ម្កាល។ ឥឡូវនេះ​ក្រុម​ហ៊ុន Apple បាន​បង្កើត Channel Youtube សម្រាប់​បង្ហាញ​នៃ​មុខ​ងារ​ផ្សេង​ៗ​​សម្រាប់​ប្រព័ន្ធ​ប្រតិបត្ដិការ iOS។

គណនីនេះមានវីដេអូឯក​សារបង្រៀនខ្ពស់ដែល​ពន្យល់ពីប្រភេទ​គ្រប់លក្ខណៈ​នៃប្រព័ន្ធប្រតិបត្តិ​ការ iOS និង​របៀប​ជា​ច្រើន​ទៀត​។ វីដេអូ​ត្រូវបានគេរៀបរាប់​យ៉ាងពេញ​លេញជាមួយ​នឹងការ​ពន្យល់បន្ថែម​និងមាន​ចន្លោះពី 2 ទៅ 3 នាទី​ដែលមាន​ចំណង​ជើង​ជាភាសាអង់គ្លេស​ពេញលេញ​សម្រាប់មធ្យោ​បាយងាយ​ស្រួល។

Channel នេះ​ផង​ដែរ​បានចាប់ផ្តើមកាល​ពីយប់មិញជា​មួយនឹង​ការជ្រើសរើសវីដេអូ​ចំនួន 10 ដែល​ផ្តោតជា​មួយ​នឹង​ប្រព័ន្ធ iOS ជំនាន់​ថ្មី។ ដូច្នេះ​លោក​អ្នក​អាច​ចូល​មើល​តាម​រយៈ​គណនី Apple Support ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial