១០ ចំណុចដែលអ្នកត្រូវចេះ ដើម្បីអោយដៃគូរបស់អ្នកដឹងថាអ្នកមិនមែនជានារីទន់ខ្សោយទេ

-បង្រៀនខ្លួនអោយរឹងមាំ កុំយកទឹកភ្នែកធ្វើជាមិត្តសម្លាញ់
-រីករាយចំពោះខ្លួនអ្នក ជាជាងរអ៊ូនូវអ្វីដែលមិនអាចកើតមានឡើង
-រៀនចេះគ្រប់គ្រងខ្លួនឯង ជាជាងការពឹងដៃគូគ្រប់ពេលវេលា
-រៀនបង្កើត និងចូលទៅជិតមនុស្សដែលជិតស្និតនឹងគាត់ដូចជាមិត្តភក្តិរបស់គាត់ជាដើម។

-កុំធ្វើជានារីរំខាន តែធ្វើជានារីដែលគេចង់នៅក្បែរ និងគេចង់អោយនៅរំខានក្នុងជីវិតគេ។
-អោយតម្លៃខ្លួនឯងអោយខ្ពស់ កុំដេញតាមគេស្អិតដូចជ័រកៅស៊ូ។
-ធ្វើជានារីទន់ភ្លន់ តែមិនមែនទន់ជ្រាយ។

-និយាយនូវអ្វីដែលអ្នកចង់បាន កុំលាក់ពុត រឺអឹមអៀនលួចខឹងក្រោយខ្នង។
-ចេះស្រលាញ់ និងមើលថែរក្សាខ្លួនឯង។
-បើកចិត្តទូលាយ ហើយរៀនទទួលយកហេតុផលរបស់អ្នកដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial