មនុស្ស​ស្រី​រឹងមាំតែង​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ទើប​នាង​មិន​ងាយ​ទទួល​យក​ស្នេហា!!!

មនុស្សស្រី ជា​ភេទ​ទន់​ខ្សោយ​​​តែ​មិន​មែន​ទាំង​អស់​នោះទេ។ មនុស្សស្រី​ខ្លះ មាន​ភាព​រឹងមាំ​មិន​ងាយ​ចុះចាញ់ ក្លាហាន មិន​ខ្លាច​ជម្នះ​រាល់ការ​លំបាក ឬ​ខ្លាច​ភាព​ឯកា​នោះ​ទេ។ ហើយ​បើ​និយាយ​ពី​ស្នេហា​វិញ ចំពោះ​នាង នាង​មិន​ងាយ​សម្រេច​ចិត្ត​ទទួល​យក​នោះ​ទេ បើ​ទោះ​ជា​ឯកា​ប៉ុណ្ណា​ក៏​នាង​មិន​ខ្លាច ព្រោះ​នាង​តែងតែ​មាន​ប៉ុន្មាន​ចំណុច​នេះ៖

នាង​មិន​ដែល​ខ្លាច​ភាព​ឯកា​នោះទេ៖ នាង​ចាត់​ទុក​ភាព​ឯកា គឺ​ជា​ពេល​វេលា​មួយ ដែល​ផ្តល់​ឱ្យ​នាង​នូវ​ភាព​ទំនេរ និង​ការ​សប្បាយ​ទៅ​វិញ។

ចូល​ចិត្ត​ទៅ​ណា ឬ​ធ្វើ​អី​តែ​ឯង៖ នាង​សាំ​នឹង​ភាព​ម្នាក់​ឯង ដោយ​ព្រោះ​ធ្លាប់​ទៅ​ហើយ ហើយ​បើ​គ្មាន​អ្នក​កំដរ​ក៏​នាង​មិន​អី​ដែរ។

ស្រឡាញ់​សេរី​ភាព៖ នាង​ចូលចិត្ត​ឱ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ ដោយ​មិន​ចង់​ឃាត់​ឃាំង ឬ​ឃុំ​ខ្លួនឯង​សម្រាប់​អ្នក​ដទៃ។

នាង​រឹង​មាំ នៅ​ក្នុង​ស្ថាន​ភាព​លំបាក៖ នាង​អាច​ឈរ​ដោយ​ខ្លួន​ឯង នៅ​ក្នុង​ភាព​លំបាក ហេតុ​នេះ នាង​អាច​នៅ​តែ​ឯង​បាន។

នាង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់៖ អាច​និយាយ​ថា នាង​មាន​គ្រប់​យ៉ាង មិន​ត្រូវ​ការ​អ្វី​ទៀត​ទេ នាង​រង់ចាំ​តែ​ស្នេហ៍​ពិត​ប៉ុណ្ណោះ បើ​ជា​ស្នេហា​បោក​ប្រាស់​នាង​មិន​ក្បែរ ហើយ​ក៏​មិន​ទាម​ទារ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial