តើ​អ្នក​ឃើញ​រូប​អ្វី​មុន​គេ? នោះ​គេ​នឹង​អាច​ទស្សន៍​ទាយ​វាសនា​របស់​អ្នក​បាន!!!

តើ​អ្នក​បាន​ឃើញ​អ្វី​មុន​គេ នៅ​ក្នុង​រូប​គំនូរ​មួយ​ផ្ទាំង​ខាង​ក្រោម​នេះ? រូប​ភាព​ដែល​អ្នក​បាន​ឃើញ អាច​ជា​ផ្នែក​មួយ​នៃ​ការ​ទស្សន៍​ទាយ​ដ៏​ត្រឹម​ត្រូវ​ផង​ដែរ។ ចង់​ដឹង​ថា យ៉ាង​ណា​ខ្លះ​នោះ សូម​អាន​ពី​អត្ថន័យ​របស់​វា​ទាំង​អស់​គ្នា!!!

ឃើញ​មនុស្ស​ស្រីមើល​ទៅ​លើ៖ ប្រសិន​​បើ មនុស្ស​ស្រី​មើល​ទៅ​លើ គឺ​ជា​រូប​ភាព​ដំបូង​ដែល​អ្នក​បាន​ឃើញ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួន​ឯង និង​ជា​មនុស្ស​ស្រឡាញ់​សេរីភាព មិន​ចូល​ចិត្ត​នៅ​ក្រោម​គំនាប​របស់​អ្នក​ដទៃ​ឡើយ។ អាកប្ប​កិរិយា​វិជ្ជមាន​របស់​អ្នក និង​ក្តី​សង្ឃឹម ដែល​អ្នក​មាន​នៅ​ក្នុង​ដួងចិត្ត អាច​មាន​ឥទ្ធិពល​វិជ្ជមាន ដល់​មនុស្ស​ទាំង​ឡាយ ដែល​នៅ​ក្បែរ​ខ្លួន​របស់​អ្នក​ផង​ដែរ។

ឃើញ​មនុស្ស​ប្រុស​ផ្កាប់​មុខ​ចុះ​ក្រោម៖ បុរស​ម្នាក់ ផ្កាប់​មុខ​ចុះ​ក្រោម គឺ​តំណាង​ឲ្យ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក។ ដូច្នេះ​ប្រសិន​បើ​រូប​ដំបូង​ដែល​អ្នក​ឃើញ គឺ​មនុស្ស​ប្រុស​ផ្កាប់​មុខ​ចុះ​ក្រោម នោះ​ស្នេហា​របស់​អ្នក​នឹង​អាច​ប្រែប្រួល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

មិន​តែ​ប៉ុណ្ណោះ រូប​មនុស្ស​ប្រុស​ផ្កាប់​មុខ​ចុះ​ក្រោម ក៏​បង្ហាញ​ផង​ដែរ​ថា អារម្មណ៍​របស់​អ្នក​កំពុង​តែ​ច្របូក​ច្របល់ និង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងទៀត​ផង។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial