ជាង ២ ម៉ឺន វេបសា​យ​ត្រូវ​បាន​រឹប​អូស ពាក់ព័ន្ធ​នឹង​ការ​លក់​ផលិត​ផល​ក្លែងក្លាយ

នៅ​ក្នុង​ប្រតិបត្តិការ​អ៊ិនធឺណែត​អន្តរជាតិ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​បាន​រឹប​អូស​យក​បាន​ជាង 20,520 វេបសាយ ដែល​ពាក់​ព័ន្ធ​នឹង​ការ​លក់​ផលិតផល​ក្លែងក្លាយ ដោយ​ខុស​ច្បាប់ រាប់​បញ្ចូល​ទាំង​សម្ភារៈ​អេឡិចត្រូនិច ឱសថ និង​ការ​លួច​ចម្លង​ស្លាក​យីហោ​ផ្សេងៗ​ជា​ដើម។

ការ​ក្លែងបន្លំ គឺ​ជា​ទម្រង់​នៃ​ការ​រំលោភ​លើ​និក្ខិត្តសញ្ញា ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត ឬ​ការ​ចែកចាយ​ផលិតផល​ដែល​មាន​ស្លាកយីហោ​ក្លែងក្លាយ ជា​មួយ​នឹង​គោល​បំណង​ចំបង​ក្នុង​ការ​បន្លំ ដល់​អ្នក​ទិញ។

គួរ​ដឹង​ផង​ដែរ​ថា ទំនិញ​ក្លែងក្លាយ​ប្រហែល 460 ពាន់​លាន​ដុល្លារ ត្រូវ​បាន​ទិញ និង​លក់​កាល​ពី​ឆ្នាំមុន។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial