ថោះ មមែ កុរ ផ្លូវលាភ​នឹង​បើក​បង្ហាញ​នៅ​រយៈពេល ៦០ ថ្ងៃ​ខាង​មុខ!!!

ប្រសិន​បើ​អ្នក​កើត​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ពិត​ជា​ពិសេស​ណាស់ ព្រោះ​អ្នក​នឹង​អាច​ជួប​ផ្លូវ​លាភ​នៅ​រយៈពេល ៦០ ថ្ងៃ​ខាង​មុខ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ មុខ​របរ​រក​ស៊ី​របស់​អ្នក​កន្លង​មក នឹង​ហុច​ផល​នៅ​រយៈពេល ៦០ ថ្ងៃ​ខាង​មុខ។ ការ​ងារ​ទាំង​ឡាយ​ទាំង​ពួង​របស់​អ្នក ពិត​ជា​រីក​ចម្រើន​ឡើង​វិញ​កាន់​តែ​ខ្លាំង គួរ​ឲ្យ​កត់​សម្គាល់។ អ្នក​នឿយ​ហត់​តែ​នឹង​រាប់​លុយ​ប៉ុណ្ណោះ។

សម្រាប់​អ្នក​ឆ្នាំ​មមែ៖ មុខ​របរ​រកស៊ី និង​កិច្ច​ការ​ងារ​ទាំង​ឡាយ​របស់​អ្នក នឹង​មាន​អ្នក​ជួយ រហូត​រីក​ធំធាត់​ឡើង។ មិន​តែ​ប៉ុណ្ណោះ បើ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​គូ​វិញ ក៏​អាច​នឹង​មាន​ឱកាស​ជួប​គូ​ជីវិត នៅ​រយៈ​ពេល ៦០ ថ្ងៃ​ខាង​មុខ​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​កុរ៖ នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ជា​មនុស្ស​ដែល​ទេវតា​ចូលចិត្ត។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ជំនះ​នឹង​ការ​លំបាក​ផង​ដែរ។ ហេតុ​នេះ​ហើយ នៅ​រយៈពេល ៦០ ថ្ងៃ​ខាង​មុខ អ្នក​ប្រាកដ​ជា​អាច​នឹង​ជួប​លាប​ធំ​មិនខាន។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial