លក្ខណៈ​មួយ​ចំនួន ដែល​មនុស្សស្រី​ឯកា​តែងតែ​ធ្វើ​ដើម្បី​បំបាត់​ភាព​អផ្សុក!!!

គេ​តែងតែ​និយាយ​ថា នៅ​ម្នាក់ឯង​ក៏​មិន​ប្រាកដ​ថា ឯកា ពេល​មាន​ស្នេហា​ក៏​មិន​ប្រាកដ​ថា​សប្បាយ។ ហេតុនេះ​ហើយ​ទើប​មាន​នារី​មួយ​ចំនួន សម្រេច​ចិត្ត​នៅ​លីវ​រយៈពេល​យូរ ព្រោះ​នាង​គិត​ថា ការ​មាន​ស្នេហា​ជួន​កាល​អាច​ធ្វើ​ឱ្យ​ជីវិត​នាង បាត់បង់​ក្តី​សុខ ជាង​នាង​នៅ​លីវ។

ពេល​នៅ​​លីវ ​នាង​ក៏​មាន​សេចក្តី​សុខ​ម្យ៉ាង​ដែរ ព្រោះ​នាង​តែង​តែ​ធ្វើ​រឿង​ទាំង​នេះ៖

អាន​សៀវភៅ៖ ពេល​ទំនេរ​នាង​អាច​អាន​សៀវភៅ​ផ្សេងៗ កម្សាន្ត​បាន ជួន​កាល​ត្រូវ​អាន​សៀវភៅ​ប្រលោម​លោក​ក៏​អាច​មាន​ក្តីសុខ​ដូច​អ្នក​មាន​ស្នេហា​បាន​ដែរ ដោយ​គ្រាន់តែ​បណ្តែត​អារម្មណ៍ ឬ​ចូល​តួ​តាម​សាច់​រឿង។

ខំ​ធ្វើ​ការងារ៖ នាង​តែង​តែ​ធ្វើខ្លួន​ឱ្យ​រវល់​នឹង​ការងារ វាអាច​ធ្វើ​ឱ្យ​នាង​សាំ​ហើយ​មាន​អារម្មណ៍​រីករាយ​ជាមួយ​ការងារ។

មើល​ទូរទស្សន៍៖ មើល​ភាព​យន្ត​ផ្សេងៗ ដើម្បី​លំហែ និង​ចំណេះ​ដឹង។

តុប​តែង​ខ្លួន៖ ពេល​ទំនេរ​ក៏​តុបតែង​ខ្លួន​ឱ្យ​ស្អាតៗ បង្កើត​អារម្មណ៍​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​ច្រើន។

ធ្វើ​កិច្ចការ​ផ្ទះ៖ ការ​ធ្វើ​ការងារ​ធ្វើ​ឱ្យ​នាង​បាត់​អផ្សុក​មិន​ខ្វល់​ពី​ភាព​ឯកា នាំ​ឱ្យ​កើត​ទុក្ខ។

ដើរ​លេង​លំហែ៖ ទៅ​កន្លែង​ដែល​ខ្លួន​ប្រាថ្នា នាំ​ខ្លួន​ឯង​ទៅ​កន្លែង​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial