Galaxy A ជំនាន់​ក្រោយ​មិន​បាន​បំពាក់​ប៊ូតុង​ Home ទេ តែ​បំពាក់​កាមេរ៉ា​ 2 ​ផ្នែក​ខាង​មុខ​

Galaxy A8 (2018) នឹង​ធ្វើឱ្យ​អ្នក​គាំ​ទ្រភ្ញាក់​ផ្អើល​ជាមួយ​នឹងការ​រចនា​ និង​សមត្ថភាព​ពិត​ជា​ទាក់​ទាញ​​។ រូប​ភាព​នៃបន្ទះផ្នែក​ខាខង​មុខ​ទូរស័ព្ទ Galaxy A8 (2018) ដែល​បានលេច​ធ្លាយនៅ​ចុងសប្តាហ៍​នេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ ស្មាតហ្វូន​នេះ​នឹង​មានសំបក​ស្តើង​ អម​ជា​មួយ​នឹង​មេរ៉ា​ខាង​មុខ​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​ទៀត​ផង​។

កាមេរ៉ា Selfie ពីរ​មិន​មែនជា​រឿងធម្មតាទេ​នៅក្នុង​ពិភពទូរស័ព្ទ​ស្មាតហ្វូន​​ ប៉ុន្តែវា​ជារឿងកម្រ​ណាស់​សម្រាប់​ឧបករណ៍​របស់​ក្រុម​ហ៊ុន Samsung ដើម្បី​បញ្ចូល​លក្ខណៈ​ពិសេស​នេះ។ អ្វី​ដែល​ពិសេស​នោះ​ Galaxy A ជំនាន់​ក្រោយ​នេះ​មិន​បាន​បំពាក់​ប៊ូតុង​ Home  មក​ជា​មួយ​នោះ​ទេ​ ដូច្នេះ​មុខ​ងារ​ស្កេន​ម្រាមដៃ​អាច​ដាក់​នៅផ្នែក​ខាងក្រោយ​​ជំនួស​វិញ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial