Google នៅ​តែ​អាច​តាម​ដាន​ទីតាំង​របស់​អ្នក​បាន ទោះ​បី​​ជា​មុខងារ Location ត្រូវ​បាន​បិទ​ហើយ​ក៏ដោយ

អ្នក​ប្រើ​ស្មាតហ្វូន Android គួរ​ដឹង​ផង​ថា​ Google នៅតែ​អាច​ប្រមូល​ទិន្នន័យ​ទីតាំង​របស់​អ្នក ដោយ​សម្ងាត់​បាន ទោះបី​ជា​អ្នក​បាន​បិទ​មុខ​ងារ Location Services ហើយ​ក៏​ដោយ (នេះ​ជាការ​ស៊ើប​អង្កេត​ដែល​អះអាង និង​ធ្វើ​ឡើង​ដោយ Quartz)។

ដោយ​សារ​តែ​ការ​រក​ឃើញ និង​ចោទ​ប្រកាន់​បែប​នេះ​ហើយ ទើប​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ ក្រុម​ហ៊ុន Google បាន​ឆ្លើយ​តប​មក​កាន់ Quartz ថា ខ្លួន​នឹង​បញ្ចប់​ការ​អនុវត្ត​បែប​នេះ នៅ​ចុងខែ​វិច្ឆកា ហើយ​ទូរស័ព្ទ​ស្មាត​ហ្វូន Android នឹង​មិន​បញ្ជូន​ទិន្នន័យ​ទីតាំង​​របស់​អ្នក​ប្រើប្រាស់​​ទៅ​កាន់ Google ​ទៀត​ទេ។

យើង​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់ថា តើ Google ចង់​តាម​ដាន​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ដើម្បី​អ្វី​នោះ​ទេ។ ហើយ​តាម​រយៈ​ចំណុច​ទាំង​នេះ យើង​គួរ​តែ​ដឹង​ហើយ​ថា ឧបករណ៍​អេឡិចត្រូនិច គ្មាន​សុវត្ថិភាព​មួយ​រយភាគ​រយ​នោះ​ទេ។ មែន​ទែន​ទៅ សូម្បី​តែ Google ដែល​ជា​ក្រុមហ៊ុន​យក្ស ក៏​នៅ​តែ​មាន​គោល​បំណង​មិន​ល្អ ចំពោះ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ដែរ។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial