រឿង​ពិត​របស់​គូស្នេហ៍​មួយ​គូ៖ ធ្លាប់​បែក​គ្នា​ម្ដង​ហើយ តែ​និស្ស័យ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជួប​គ្នា​វិញ (មានវីដេអូ)

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ជឿ​លើ​និស្ស័យ​ដែរ ឬទេ? និស្ស័យ គឺ​ជា​រឿង​មួយ​ដែល​យើង​គួរ​ជឿ ព្រោះ​មាន​មនុស្ស​ជា​ច្រើន ក៏​ជឿ​លើ​វា​ដែរ ហើយ​មនុស្ស​មួយ​ចំនួន​ពិត​ជា​ធ្លាប់​ជួប​មែន ដោយ​ពួក​គេ​បែក​គ្នា​រាប់​ឆ្នាំ តែ​បែរ​ជា​មាន​ឱកាស​នឹង​ជួប​គ្នា​វិញ​នៅ​ថ្ងៃ​ណា​មួយ ដែល​គ្នា​​ការ​រំពឹង​ទុក​ជា​មុន។

ជាក់​ស្ដែង​ដូច​ជា​គូស្នេហ៍​មួយ​គូ​នេះ​អញ្ចឹង។ តាម​ពិត​ទៅ​ពួក​គេ​ធ្លាប់​ជា​មិត្ត​រួម​សាលា​នឹង​គ្នា​កាល​នៅ​រៀន​វិទ្យា​ល័យ ហើយ​ក្រោយ​ពេល​ដែល​រៀន​ចប់ ពួក​គេ​ក៏​បាន​បែក​គ្នា។ តែ​ថ្ងៃ​មួយ និស្ស័យ​បាន​នាំ​អ្នក​ទាំង​ពីរ​ឲ្យ​ជួប​គ្នា និង​ចាប់​ផ្ដើម​​ស្រឡាញ់​គ្នា រហូត​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ជា​​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទៀត​ផង។

គូ​និស្ស័យ គឺ​ជា​បទ​មួយ​ដែល​រៀបរាប់​អំពី​ប្រវត្តិ​ស្នេហ៍​របស់​តួអង្គ​ទាំងពីរ ចាប់​តាំង​ពី​ស្គាល់​គ្នា ហើយ​ធ្លាប់​បែក​គ្នា​ម្ដង។ តែ​និស្ស័យ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​ពីរ​បាន​ជួប​គ្នា​វិញ។ សូម​ទស្សនា​ទាំង​អស់​គ្នា!!!

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial