រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ឆ្លូវ ថោះ ម្សាញ់ និង​វក អាច​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​បាន!!!

ប្រសិន​បើ​អ្នក​កើត​ឆ្នាំ  ឆ្លូវ ថោះ ម្សាញ់ និង​វក ហើយ​កំពុង​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​នោះ សូម​កុំ​ទាន់​អាល​អស់​សង្ឃឹម​ឡើយ ព្រោះ​បើ​អ្នក​តស៊ូ​តែ​បន្តិច​ទៀត ទេវតា​នឹង​នាំ​លាភ​មក​ឲ្យ​អ្នក​ជា​មិន​ខាន​ឡើយ។

សម្រាប់​អ្នក​ឆ្នាំ​ឆ្លូវ៖ រយៈ​ពេល ៤ ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​វិច្ឆិកា​នេះ អ្នក​នឹង​អាច​ចំណេញ​បាន​ប្រាក់​ដ៏​ច្រើន ហើយ​ក៏​អាច​រំដោះ​ជីវភាព​ដែល​កំពុង​ជួប​ការ​លំបាក មក​ជា​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​វិញ​បាន​ផង​ដែរ។

សម្រាប់​អ្នកឆ្នាំ​ថោះ៖ ផ្កាយ​សំណាង នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក នៅ​ចុង​ខែ​នេះ។ អ្នក​នឹង​ជួប​តែ​សិរី​មង្គល​ក្នុង​មុខ​របរ​រក​ស៊ី ហើយ​ក៏​នឹង​អាច​ជួប​មនុស្ស​នាំ​លាភ​មក​ឲ្យ​នៅ​ថ្ងៃ​ណា​មួយ​ថែម​ទៀត​ផង។

សម្រាប់​អ្នក​ឆ្នាំ​ម្សាញ់៖ អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន ហើយ​ទេវតា​នឹង​តាម​ជួយ​អ្នក​ជា​និច្ច។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត អ្នក​មិន​ចាំ​បាច់​បារម្ភ​ពី​បញ្ហា​លុយ​កាក់ និង​ជីវភាព​គ្រួសារ​ទៀត​ទេ។

សម្រាប់​អ្នក​ឆ្នាំ​វក៖ ទោះ​បី​ក្នុង​ខែ​នេះ អ្នក​ជួប​ប្រទះ​នឹង​ការ​លំបាក​បន្តិច​មែន ប៉ុន្តែ​បើ​អ្នក​មាន​ការ​ព្យាយាម​តែ​បន្តិច​ទៀត នៅ​ចុង​ខែ​នេះ អ្វីៗ​នឹង​អាច​ត្រឡប់​មក​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ​ជាក់​ជា​មិន​ខាន​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial