៤ ចំណុច​ដែល​អាច​ធ្វើ​ឱ្យ​នារី​បេះដូង​ដែក លង់​ស្នេហ៍​បុរស​ម្នាក់​បាន!!!

ដោយ​សារ​តែ​នៅ​ក្នុង​សង្គម​សព្វថ្ងៃ​នេះ​រឿង​បោក​ប្រាស់ ការ​ឈឺ​ចាប់ ខក​ចិត្ត វិបត្តិ​ស្នេហា​កើត​មាន​ឡើង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​ហេតុធ្វើ​ឱ្យ​មនុស្ស​ខ្លាច​រអារ​ក្នុង​ការ​មាន​ស្នេហា​ខ្លះៗ​ដែរ។

ស្រប​គ្នា​នេះ​ដែរ បើ​និយាយ​ពី​មនុស្សស្រី គឺ​នាង​ខ្លាច​បំផុត​ស្នេហា​បោក​ប្រាស់ ការ​កុហក​របស់​បុរស រហូត​ដល់​ថ្នាក់​នារី​ខ្លះ​លែង​ចង់​មាន​ស្នេហា។ មិន​តែ​ប៉ុណ្ណោះ​ទេ​ក៏​មាន​នារី​ខ្លះ​ទៀត ដែល​ជា​ប្រភេទ​មនុស្សស្រី​ចិត្តថ្ម ឬ​គេ​ហៅថា នារី​បេះដូង​ដែក ព្រោះ​នាង​មិន​ងាយ​ស្រឡាញ់​នរណា​ដោយ​ស្រួល​នោះ​ទេ។

តែ​ក៏​មាន​ហេតុផល​មួយ​ចំនួន ដែល​អាច​ធ្វើ​ឱ្យ​មនុស្សស្រី​ប្រភេទ​នេះ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​បុរស​​បាន​ដែរ​នោះ​គឺ៖

បុរស​ម្នាក់​នោះ តែងតែ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​លើ​នាង៖ ការ​យក​ចិត្ត​ទុក​ដាក់ ​ព្យាយាម​បង្ហាញ​ថា ខ្លួន​បារម្ភ​ពី​នាង​ធ្វើ​ឱ្យ​នាង​ទន់​ចិត្ត​បាន។

តាម​នាង​ដោយ​មិន​បោះបង់៖ ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​មិន​ចេះ​បោះបង់ ធ្វើ​ឱ្យ​នាង​ដឹង​ខ្លួន​ថា បុរស​នោះ​ពិត​ជា​ចាប់​អារម្មណ៍​នាង។

នៅក្បែរ​នាង​ពេល​នាង​មាន​ទុក្ខ​កង្វល់៖ ការ​នៅក្បែរ​ពេល​នាង​មាន​ទុក្ខ គឺ​ធ្វើ​ឱ្យ​នាង​ដឹង​ថា កាល​ដែល​ឯកា​ហើយ​មាន​មនុស្ស​នៅ​ក្បែរ​ចាំ​លួងលោម គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត អាច​ធ្វើ​ឱ្យ​នាង​រីករាយ​ឡើង​វិញ​បាន។

បុរស​ម្នាក់​នោះ មាន​ចំណុច​ដែល​នាង​ចាប់​អារម្មណ៍៖ នាង​នឹង​ទន់​ចិត្ត ពេល​ដែល​បុរស​ម្នាក់ មាន​ចំណុច​ដែល​នាង​ត្រូវ​ការ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial