គុណសម្បត្តិ​របស់​នារី​ដែល​មាន ថ្ពាល់​ខួច!!!

បើ​និយាយ​ពី​មនុស្សស្រី គេ​បាន​កត់​សម្គាល់​ភាព​ស្អាត​ដោយ​ឡែកៗ​របស់​នាង ទៅ​តាម​សណ្ឋាន​នៃ​ទម្រង់​រូបរាង​ខាងក្រៅ​មួយ​ផ្នែក​ផងដែរ ដែល​ជា​ភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ទូទៅ។

ក្នុង​ចំណោម​ភាព​ស្រស់​ស្អាត​ផ្នែក​ខាង​ក្រៅ​របស់​នារី យើង​សង្កេត​ឃើញ​ថា ថ្ពាល់​ខួច​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្សស្រី​ម្នាក់​កាន់​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន ដែល​ផ្តល់​នូវ​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ដល់​នារី​ប្រភេទ​នេះ​ដូច​ជា៖

ថ្ពាល់​ខួច​ធ្វើ​ឱ្យ​ទម្រង់​មុខ​មនុស្សស្រី​កាន់​តែ​ស្រស់​នៅ​ពេល​ញញឹម៖ នារី​ថ្ពាល់​ខួច​ពេល​ញញឹម​ម្តងៗ គឺ​លេច​ចេញ​នូវ​ស្នាម​ខួច​យ៉ាង​ច្បាស់​ធ្វើ​ឱ្យ​មុខ​នាង​រឹតតែ​ស្រស់។

ស្អាត​មួយ​បែប​ផ្សេង​ពី​គេ៖ ថ្ពាល់ខួច​ពិត​ជា​មាន​ទម្រង់​ស្អាត​ប្លែក​ពី​មុខ​ស្អាតៗ ក្នុង​ចំណោម​មនុស្សស្រី។

ម៉ត់​ចត់៖ នារី​ប្រភេទ​នេះ​ភាគ​ច្រើន​ច្បាស់លាស់ រាល់​គ្រប់​ការងារ និង​សកម្មភាព​ផ្សេងៗ។

រួសរាយ៖ នាង​មាន​ប្រជាប្រិយ​ណាស់ ពូកែ​សម្តី​ហើយ​នរណាៗ​ក៏​ចូលចិត្ត​ដែរ។

នាង​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន៖ ដោយ​សារ​តែ​ស្នាម​ខួច​ធ្វើ​ឱ្យ​គេ​ចងចាំ​ពី​នាង​បាន​ល្អ​ទាំង​កាយ​វិការ និង​ពាក្យ​សម្តី។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial