iPhone ដែល​មាន​អេក្រង់​អាច​បត់​បាន​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​

គេហ​ទំព័រ​បច្ចេកវិទ្យា​ជា​ច្រើន​បានរាយការណ៍​ថា​ ទូរស័ព្ទ iPhone ដែល​អាច​បត់​បែនបាន​ឬឧបករណ៍​អេឡិចត្រូនិច​​ផ្សេងទៀត​របស់ក្រុមហ៊ុន Apple នឹង​មកដល់​ឆាប់ៗ​នេះ​ដោយផ្អែក​លើឯកសារ​នៅការិយាល័យ​ប៉ាតង់​នៅ​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​បច្ចេក​វិទ្យា​ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ត្រូវ​បាន​គេ​រាយ​ការណ៍​កាល​ពីឆ្នាំ​មុន​ថា​កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន LG លើទូរ​ស័ព្ទ iPhone ជា​មួយ​នឹង​បច្ចេក​វិទ្យា​ខ្ពស់​ពេល​អនា​គត។ យោង​តាម​គេហទំព័រ​បច្ចេក​វិទ្យា 9to5mac ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា ការិយាល័យ​ប៉ាតង់​​បានចេញ​ផ្សាយកម្មវិធីប៉ាតង់​របស់​ក្រុមហ៊ុន Apple សម្រាប់ការ​បង្ហាញ​អេក្រង់​ដែល​អាច​បត់​ចូល​គ្នា​បាន។

យោង​តាម​ឯក​សារ​ដែល​បាន​រាយ​ការណ៍ដោយ​ក្រុមហ៊ុន Apple កាល​ពីថ្ងៃព្រហស្បតិ៍ទី 23 ខែ​វិច្ឆិកា​ ឧបករណ៍អេឡិចត្រូនិច “អាចមានផ្នែកដែលអាច​បត់បែន​បាន ដូច​ជា​អេក្រង់​​អាចអាច​បត់​ចូល​បាន​។ ក្រុម​ហ៊ុន Apple ក៏​បាន​បញ្ជាក់​បន្ថែម​ទៀតថា អេក្រង់​ដែល​អាច​បត់​បាន​នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial