ឆាប់ៗ​ខាង​មុខ​នេះ Firefox នឹង​ការពារ​អ្នក​ប្រើប្រាស់​របស់​ខ្លួន មិន​ឲ្យ​ចូល​ទៅ​កាន់​វេបសាយ​ដែល​មាន​ការ​រំលោភ​បំពាន​ទិន្នន័យ

ក្រុមហ៊ុន Mozilla បាន​សហការ​ជា​មួយ​គេហទំព័រ “I Have Been Pwned” (HIBP) ដើម្បី​ជូនដំណឹង​ដល់​អ្នក​ប្រើ​កម្មវិធី Firefox របស់​ខ្លួន នៅ​ពេល​ពួក​គេ​ចូល​មើល​គេហទំព័រ​ទាំង​ឡាយ​ណា ដែល​មាន​លក្ខណៈ​ជា​ការ​រំលោភ​បំពាន​ទិន្នន័យ ឬ រំលោភ​បំពាន​លើ​ឯក​ជនភាព។

Firefox នឹង​បង្ហាញ​ការ​ជូន​ដំណឹង ប្រសិន​បើ​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​របស់​ខ្លួន នៅ​ពេល​មាន​ការរំលោភ​បំពាន​ទិន្នន័យ។

តាម​រយៈ​មុខ​ងារ​ថ្មី​នេះ Firefox កំពុង​ឈាន​ចូល​ដំណាក់​កាល​មួយ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ឡើង​វិញ​ម្ដង​ទៀត​ហើយ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​គេ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ផង។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial