ក្រុម​ Hacker បាន​លួច​ទិន្នន័យ​ពី​ក្រុម​ហ៊ុន Uber គំរាម​យក​លុយ​ $100,000

ពត៌​មាន​ផ្ទាល់​ខ្លួន​របស់​អតិថិ​ជន​ និងអ្នក​បើក​បរ​រាប់លាន​នាក់​របស់ក្រុម​ហ៊ុន​ Uber ត្រូវបាន​ចោរ​លួច​ដោយពួក Hacker នៅ​ឆ្នាំ 2016 ដោយ​ការរំលោភបំពាន​ដែល​ក្រុមហ៊ុនបាន​រក្សាទុក​ជាសម្ងាត់​អស់រយៈ​ពេល​ជាង​មួយ​ឆ្នាំមក​ហើយ។

ទីភ្នាក់​ងារ Bloomberg បាន​រាយការណ៍​ថា​នៅខែ​តុលា​ឆ្នាំ 2016 អ្នក​វាយ​ប្រហារ​ពីរ​នាក់បាន​ចូល​ប្រើ​សេវា​កម្ម Cloud ដែល​មាន​មូលដ្ឋាន​លើ​ភាគី​ទីបី​ដែល​ត្រូវបាន​ប្រើ​ដោយ Uber ហើយ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​ចំនួន 57 លាននាក់។

ទិន្នន័យ​ដែល​ទទួល​រងការ​វាយប្រហារ​ពីក្រុម​ហ៊ុន​ Hacker រួមមានឈ្មោះ​អ៊ីម៉ែល លេខទូរស័ព្ទ ព្រម​ទាំង​លេខ​អាជ្ញាប័ណ្ណ​របស់អ្នក​បើកបរ​អាមេរិក​ប្រហែល 600.000 នាក់។ ក្រុម​ហ៊ុន​បាន​អះអាង​ថា​ព័ត៌មាន​របស់​ធនា​គារ​ និង​លេខ​សំងាត់​ប័ណ្ណ​ឥណ​ទាន ប្រវត្តិទីតាំងដំណើរទស្សនកិច្ចនិងថ្ងៃខែឆ្នាំកំណើត​មិនត្រូវបាន​ចូលនោះទេ។

ពួក Hacker បាន​រាយការណ៍ថា​បាន​ផ្ញើអ៊ីមែល​ទៅ Uber សុំ​លុយ​ ហើយ​ត្រូវបាន​គេបង់ប្រាក់​ចំនួន 100,000 ដុល្លារ ដើម្បី​លុប​ឯកសារ​ដែល​បានលួច​ ហើយរក្សាភាព​ស្ងាត់​ស្ងៀម។ប្រធាន​ផ្នែកសន្តិសុខរបស់ Uber និង​មេធាវីជាន់​ខ្ពស់ម្នាក់​ត្រូវបាន​គេបណ្តេញ​ចេញ​ពីការងារ​របស់ខ្លួន​ចំពោះ​ការវាយប្រហារ​មួយ​នេះ។ យោង​តាម​ទីភ្នាក់ងារ USA Today បានឱ្យដឹងថា​អគ្គមេធាវីរដ្ឋញូវ​យ៉កក៏​បានបើក​ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ​ផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial