ក្រុម​ហ៊ុន Bio-bean កែ​ច្នៃ​កាក​កាហ្វេ​ទៅ​ជា​ជា​ជីវឥន្ធនៈ ដើម្បី​ប្រើ​ជា​មួយ​ឡាន​ក្រុង​ជំនួស​សាំង​

កាក​សំណល់​កាហ្វេ​នឹង​ត្រូវបាន​ផ្តល់​ថាមពលអគ្គីសនី​ដល់​ឡានក្រុងឡុង​ដ៍​ខណៈដែល​ទី​ក្រុង​រក​ឃើញផ្លូវថ្មីនិងស្អាតជាងមុន​ដើម្បីដំណើរការប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈរបស់ខ្លួន។

BBC បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា Bio-bean បាន​បង្កើត​ជីវឥន្ធនៈ​ថ្មី​មួយដោយ​ការ​លាយប្រេង​ចេញពី​កាក​កាហ្វេដែល​ប្រើ​ជាមួយ​នឹងជីវ​ម៉ាស៊ូត B20 ។​ ក្រុម​ហ៊ុននេះ​ប៉ាន់​ស្មាន​ថា ខ្លួន​​នឹងប្រើកាក​កា​​ហ្វេត្រឹម​តែ 2,55 លាន​កំប៉ុង​តែ​ប៉ុណ្ណោះ​ ដើម្បីបង្កើត​ជីវឥន្ធនៈ​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់ដំណើរ​ការ​រថយន្ត​ក្រុង​សម្រាប់​រយៈពេល​មួយឆ្នាំ។

ក្រុមហ៊ុន​ Bio-bean កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Shell សម្រាប់​គម្រោងសាកល្បង​របស់ខ្លួន​ដែលនឹង​ឃើញប្រេងកាហ្វេប្រហែលជា 6.000 លីត្រ​ត្រូវបាន​ប្រើប្រាស់​ដោយ​រថយន្តក្រុង​មួយ​ចំនួន​។

ឡាន​ក្រុង​របស់ទីក្រុង​ឡុង​ដ៍ជា​ច្រើន​កំពុង​ដំណើរ​ការ​នៅ​លើ​ជីវ​ឥន្ធនៈ​ដែល​បានមក​ពីកាក​សំណល់​ដូច​ជា​ប្រេង​ឆា ​​ដើម្បីកាត់បន្ថយ​ការបំភាយ​ឧស្ម័ន ប៉ុន្តែនេះ​គឺជា​លើកទីមួយ​ដែល​ឥន្ធនៈកាហ្វេ​ដែល​ត្រូវបាន​គេ​យក​ទៅ​កែ​ច្នៃ​។

ទីក្រុង​ឡុងដ៍​បាន​រាយការណ៍​ថា​ ផលិត​កាក​សំណល់កាហ្វេប្រហែល 200.000 តោន​ក្នុងមួយ​ឆ្នាំហើយ​ភាគច្រើន​ត្រូវបាន​ចាក់នៅកន្លែង​ចាក់សំរាម​ដែលពួក​គេបញ្ចេញឧស្ម័នមេតាន​ដែល​បង្កគ្រោះថ្នាក់​យ៉ាង​ខ្លាំង​។ គំនិត​ផ្តួច​ផ្តើមថ្មី​នេះ​មិន​ត្រឹមតែមាន​អត្ថប្រយោជន៍​ដល់បរិស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏មាន​ភាពងាយ​ស្រួលសម្រាប់​ឡានក្រុង​ដែលមិន​ត្រូវការ​ប្រើប្រាស់ប្រេង​ឥន្ធនៈ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial