5 ចំណុច​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​ឆាប់​ខឹង​បំផុត

កំហឹង គឺ​ជា​គុណ​វិបត្តិ​មួយ​ដ៏​ធំ សម្រាប់​មនុស្ស ព្រោះ​វា​ជា​ផ្លូវ​នាំ​ទៅ​កាន់​សេចក្ដី​វិនាស។ បើ​មនុស្ស​កាត់​បន្ថយ​កំហឹង​បាន​កាន់​តែ​ច្រើន នឹង​នាំឲ្យ​គេ​រក​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​បាន​កាន់​តែ​ច្រើន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង 5 បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​ឆាប់​ខឹង​បំផុត។

1. ចូល​ចិត្ត​ប្រើពាក្យ​សម្ដី​ខ្លាំងៗ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​និយាយ​ពី​ចំនុច​មិន​ល្អ​របស់​ខ្លួន។
2. មិន​សូវ​ចូល​ចិត្ត​ស្ដាប់​សម្ដី​របស់​មនុស្ស​ដែល​ខ្លួន​ឯង​ស្អប់។
3. តែង​តែ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ពាក្យ​សរសើរ តែ​មិន​ចូល​ចិត្ត​ពាក្យ​ពិត។
4. បញ្ចេញ​កំហឹង​ឲ្យ​គេ​ឃើញ​ភ្លាមៗ មិន​ចេះ​ទប់។
5. ជា​មនុស្ស​ម្នាក់ ដែល​មិន​អាច​បញ្ជា ឬ​ហាម​ចិត្ត​ខ្លួន​ឯង​បាន​។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial