ឆ្លូវ ម​មី និង​កុរ សូម​កុំលោភលន់ នោះ​អ្នក​នឹង​អាច​ទទួល​បាន​លាភ​ធំ

សម្រាប់​អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ប្រសិន​បើ​មិន​លោភលន់​ទេ នោះ​គេ​នឹង​អាច​ទទួល​បាន​លាភ​ធំ​ជា​ទី​គាប់​ចិត្ត ក្នុង​យៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ចង់​ដឹង​ថា លាភ​ដែល​ពួក​គេ​ទទួល​បាន​មាន​អ្វី​ខ្លះ​ទេ? សូម​អាន​ទាំង​អស់​គ្នា!!!

សម្រាប់​អ្នក​ឆ្នាំ​ឆ្លូវ៖ សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ​នេះ ជា​មនុស្ស​មិន​សូវ​លោភ​លន់​ស្រាប់​ទៅ​ហើយ ដូច្នេះ អ្នក​អាច​នឹង​ងាយ​ទទួល​បាន​លាភ​ច្រើន​គួរ​ជា​ទី​គាប់​ចិត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង។

សម្រាប់​អ្នក​ឆ្នាំ​មមី៖ មនុស្ស​ជា​ច្រើន​តែង​តែ​ចូល​ចិត្ត​អ្នក ព្រោះ​អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ប្រកាន់​ច្រើន​ជា​មួយ​អ្នក​ដទៃ។ ឱកាស​ដែល​អ្នក​ទទួល​បាន​លាភ​គឺ​ច្រើន នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​កុរ៖ អ្នក​ជា​មនុស្ស​ដែល​អាច​កាន់​ការងារ​ធំ​បាន ព្រោះ​អ្នក​មាន​និស្ស័យ​ខ្ពស់​ជាង​អ្នក​ដទៃ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​សំណាង​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial