ម្សាញ់ ឆ្លូវ វ​ក ច នឹង​ភ្ញាក់​ផ្អើល​ខ្លាំង នៅ​ចុង​ឆ្នាំ​នេះ!!!

សម្រាប់ឆ្នាំ​ទាំង ៤ ខាង​លើ​នេះ មាន​អ្វី​ប្លែក​ទៀត​ហើយ ព្រោះ​ពួក​គេ​នឹង​ទទួល​បាន​លាភ​សំណាង​ដ៏​ធំ​មួយ ដែល​មិន​នឹក​ស្មាន​ដល់ និង​មិន​ធ្លាប់​ជួប​កាល​ពី​មុន។ ចង់​ដឹង​ថា តើ​មាន​លាភ​អ្វី​ខ្លះ​ទេ? សូម​អាន​ទាំង​អស់​គ្នា!!!

សម្រាប់​អ្នក​ឆ្នាំ​ម្សាញ់៖ មនុស្ស​ដែល​កើត​ឆ្នាំ​នេះ ភាគ​ច្រើន​មាន​ភាព​ឆ្លាត​វៃ​តាំង​ពី​កំណើត ហើយ​តែង​តែ​ជួប​នឹង​មនុស្ស​ល្អ​ម្នាក់​នា​ពេល​អនាគត។ នៅ​ជិត​ដាច់​ឆ្នាំ​នេះ ការងារ​ទាំង​ឡាយ​នឹង​រីកចម្រើន ហើយ​អាច​មាន​ប្រាក់​ចាយ​ច្រើន​ទៀត​ផង។

សម្រាប់​អ្នក​ឆ្នាំ​ឆ្លូវ៖ ដោយ​សារ​អ្នក​ជាមនុស្ស​ដែល​ជឿជាក់​លើ​ខ្លួន​ឯង និង​ជឿជាក់​ទៅ​លើ​ការងារ​ដែល​ខ្លួន​បាន​ធ្វើ ដូច្នេះ​ហើយ​វា​ជា​រឿង​ងាយ​ណាស់ ដែល​កំណត់​បាន​ថា អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​វក៖ ក្នុង​អំឡុង​ពេល​បន្មាន​ថ្ងៃ​ខាង​មុខ សំណាង​អាក្រក់​ទាំង​ឡាយ នឹង​ចេញ​ឆ្ងាយ​ពី​អ្នក ហើយ​រាល់​បញ្ហា​ទាំង​ឡាយ ក៏​នឹង​លែង​មាន​តទៅ​ទៀត​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ច៖ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​នេះ គឺ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់ និង​គោរព​ពាក្យ​សន្យា។ ដូច្នេះ​ហើយ ពួក​គេ​សំបូរ​អ្នក​ចូល​ចិត្ត និង​អ្នក​នាំ​លាភ​មក​ឲ្យ​ណាស់។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial