ឆ្នាំ​ទាំង ៦ នេះ នឹង​ចាប់​ផ្ដើម​មាន​លុយ​រាប់​ទៀត​ហើយ នៅ​រយៈពេល ១០ ថ្ងៃ​ខាង​មុខ!!!

មិន​ធម្មតា​ឡើយ សម្រាប់​ឆ្នាំ​ទាំង ៦ នេះ នៅ​រយៈ​ពេល ១០ ថ្ងៃ​ខាង​មុខ ព្រោះ​ថា ទោះ​បី​ជា​ពេល​នេះ គេ​ខ្វះខាត និង​ជួប​ប្រទះ​ការ​លំបាក​បន្តិច​មែន តែ​ពេល​វេលា​នឹង​ប្រែប្រួល​ជា​ល្អ​ប្រសើរ​វិញ នៅ​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​ឆ្លូវ៖ ផ្លូវ​លាភ​របស់​អ្នក​នឹង​លេច​រូប​រាង​ឡើង ក្នុង​រយៈពេល​ត្រឹម ១០ ថ្ងៃ​ខាង​មុខ។ ដូច្នេះ​ហើយ អ្នក​នឹង​អាច​មាន​ឱកាស​ក្នុង​ការ​រាប់​លុយ​បាន​កាន់​តែ​ញាប់​ដៃ​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ ភាព​ឆ្លាត​វៃ​របស់​អ្នក នឹង​បង្ហាញ​ជា​លទ្ធផល​ដែល​គួរ​ជា​ទី​គាប់​ចិត្ត​នៅ​ក្នុង​ពេល ១០ ថ្ងៃ​ខាង​មុខ។ ទ្រព្យ​ទាំង​ឡាយ នឹង​អាច​រត់​តាម​ហៅ​អ្នក ហើយ​ក៏​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​មមី៖ អ្នក​នឹង​មាន​អ្នក​តាម​ជួយ នៅ​រយៈពេល ១០ ថ្ងៃ​ខាង​មុខ​នេះ។ មិន​តែ​ប៉ុណ្ណោះ បើ​សម្រាប់​អ្នក​មិន​ទាន់​មាន​គូ ក៏​អាច​មាន​ឱកាស​ល្អ ក្នុង​ការ​ជួប​ជា​មួយ​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​វក៖ អ្នក​ជា​មនុស្ស​ម្នាក់ ដែល​ពូកែ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​នៅ​ក្នុង​ជីវិត​របស់​អ្នក មិន​សូវ​ជួប​ប្រទះ​នឹង​ការ​លំបាក​ខ្លាំង​ឡើយ។ នៅ​រយៈមិន​លើ​ពី ១០ ថ្ងៃ​ទេ អ្នក​នឹង​បាន​ជួប​លាភ​បន្ថែម​ពី​លើ​លាភ​ចាស់​ទៀត​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ច៖ មិន​លើស​ពី​រយៈពេល ១០ ថ្ងៃ​ឡើយ អ្នក​នឹង​ជួប​លាភ​សំណាង​ធំ ហើយ​ធ្វើ​ឲ្យ​ស្ថានភាព​លំបាក​សព្វ​ថ្ងៃ​នេះ ត្រូវ​រសាត់​ឆ្ងាយ​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​កុរ៖ លាភ​ចំនួន ៣ សំខាន់ៗ នឹង​រត់​មក​រក​អ្នក​នៅ​ក្នុង​រយៈពេល ១០ ថ្ងៃ​ខាង​មុខ។ ជា​ពិសេស​អ្នក​អាច​នឹង​មាន​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​ទទួល​បាន​លាភ និង​ទទួល​បាន​លុយ​កាក់​គួរ​ជា​ទីគាប់​ចិត្ត។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial