គង់ ចាន់ស្រីមុំ៖ “ស្រឡាញ់​បង មិន​ស្ដាយ​ក្រោយ​ទេ”

តារា​សម្ដែង គង់ ចាន់ស្រីមុំ និង​ស្វាមី នៅ​តែ​បន្ត​ភាព​ផ្អែម​ល្ហែម ទោះ​បី​អ្នក​ទាំង​ពីរ បាន​រៀប​ការ​ជា​មួយ​គ្នា ជាង​​មួយ​ឆ្នាំ​មក​ហើយ​ក្ដី។

ដោយ​ឡែក នៅ​មុន​នេះ​បន្តិច អ្នក​នាង គង់ ចាន់ស្រីមុំ បាន​បង្ហោះ​រូប​ថត និង​សារ​មួយ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់ ចំពោះ​ស្វាមី… ដែល​មិន​ធ្វើ​ឲ្យ​នាង​ស្ដាយ​ក្រោយ​ឡើយ ក្នុង​ការ​សម្រេច​ចិត្ត​រៀបការ​ជា​មួយ​គេ។

តារា​សម្ដែង គង់ ចាន់ស្រីមុំ បាន​រៀបរាប់​ថា៖ “ស្រឡាញ់​បង មិន​ស្ដាយ​ក្រោយ​ទេ”… ពេល​​វេលា​​ពិត​​ជា​​ដើរ​លឿន​ណាស់​ តែ​ពេល​វេលា​បាន​បញ្ជាក់​នូវ​រឿង​រ៉ាវ​ជាច្រើន ដែល​យើង​បាន​កាន់​ដៃ​គ្នា ហែល​ឆ្លង​ រហូត​ដល់ បាន​ឃើញ​នូវ​សេក្តីសុខ​ និង​​ក្តី​ស្រឡាញ់​ពិត។ ទោះ​បី​ជា​យើង​មិន​មែន​ជា​អ្នក​មាន​អស្ចារ្យ​ក៏​ដោយ​ តែបង​តែង​ផ្តល់​គ្រប់​យ៉ាង​ឲ្យ​តែ​អូន​ចង់​បាន​ និង​សប្បាយ​ចិត្ត។​ អរគុណ​ខ្លាំង​ណាស់​ដល់​ក្តី​ស្រឡាញ់​ និង​មេត្តា​របស់​បង​ចំពោះ​អូន។

ប្រភព៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial