ក្នុង​ផ្ទះ​ណា​ដែល​មាន​ឆ្នាំ​ទាំង ៤ នេះ នឹង​មាន​ទ្រព្យ​ចូល​ច្រើន!!!

តើ​នៅ​ក្នុង​របស់​អ្នក​ទាំង​អស់​គ្នា មាន​នរណា​ម្នាក់​កើត​ក្នុង​ឆ្នាំ ជូត ឆ្លូវ មមី និង​ថោះ ដែរ ឬ​ទេ? ប្រសិន​បើ​មាន​ពិត​ជា​ពិសេស​ណាស់ ព្រោះ​នឹង​អាច​មាន​ទ្រព្យ​មូល​ចូល​បាន​ច្រើន។

សម្រាប់​អ្នក​ឆ្នាំ​ជូត៖ គេ​ជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​មាន​ឧបសគ្គ​ច្រើន​នៅ​ក្នុង​ជីវិត​ឡើយ។ ដូច្នេះ​ឱកាស​ក្នុង​ការ​ដែល គេ​នឹង​នាំ​លាភ​មក​ឲ្យ​អ្នក​ផ្ទះ​គឺ​មាន​ច្រើន​បំផុត នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​​ឆ្លូវ៖ ទេវតា​មិន​ដែល​មើល​រំលង​មនុស្ស​ស្លូត​បូត​ដូច​ជា អ្នក​ឆ្នាំ​ឆ្លូវ​ឡើយ។ គេ​ជា​មនុស្ស​ម្នាក់​ដែល​ទេវតា​ទ្រព្យ​តែង​តែ​ផ្ដល់​ទ្រព្យ​ទៅ​ឲ្យ​គេ។ ដូច្នេះ​វា​ប្រាកដ​ណាស់​ថា បើ​នៅ​ក្នុង​ផ្ទះ​មាន​អ្នក​ឆ្នាំ​ឆ្លូវ នោះ​គេ​នឹង​អាច​នាំ​លាភ​មក​ជូន​គ្រួសារ​ទាំង​មូល​បាន។

សម្រាប់​អ្នក​ឆ្នាំ​មមី៖ គេ​ជា​មនុស្ស​ម្នាក់​ដែល​និយាយ​ច្រើន និង​ប្រកប​ដោយ​ពាក្យ​ពេចន៍​គួរ​ឲ្យ​ចង់​ស្ដាប់។ អ្នក​ដទៃ​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​គេ ពិត​ជា​ចូល​ចិត្ត​រូប​គេ​ណាស់។ ទាំង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​អាច​នឹង​មាន​នរណា​ម្នាក់​នាំ​លាភ​មក​ឲ្យ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ គេ​ជា​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ល្អ ទន់​ភ្លន់ និង​គួរ​ឲ្យ​ស្រឡាញ់​បំផុត។ ទាំង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​មាន​លាភ​ចូល​មក​រក​ជា​ហូរ​ហែ​មិន​ដែល​ដាច់​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial