ស្ថានភាព​ផ្លូវ​ចិត្ត​បី​យ៉ាង​ដ៏​សែន​វេទនា​បំផុត​របស់​អ្នក​មាន​ស្នេហា ដែល​មាន​តែ​អ្នក​មាន​ស្នេហាទេ ទើប​យល់​អារម្មណ៍​បែប​នេះ!!!

ស្នេហា​មាន​ន័យ​ថា ការ​ស្រឡាញ់​ជាប់​ចិត្ត​ស្អិត​ដូច​ជ័រ ហើយ​វា​អាច​ស្អិត គឺ​នៅ​ក្បែរ​គ្នា​រហូត​ដរាប​ណា​ស្នេហា​កើត​ចេញ​ដោយ​សុទ្ធ​ចិត្ត​ពី​ភាគី​រវាង​បុរស និង​ស្រ្តី។ ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​សប្បាយ កើត​ទុក្ខ ឈឺចាប់​គ្រប់​យ៉ាង​ហើយ​ជា​មួយ​គ្នា​នេះ​ដែរ ចំពោះ​ការ​ឈឺ​ចាប់​ដែល​ទទួល​បាន​ពី​ស្នេហា​នោះ គឺ​គេ​សង្កេត​ឃើញ​មាន​ស្ថានភាព​ចិត្ត​បី​យ៉ាង​ដែល​ធ្វើឱ្យ​អ្នក​មាន​វិបត្តិ​ស្នេហ៍ ពិបាក​បំផុត​នោះ​គឺ៖

ធ្វើ​ជា​សប្បាយ​ពេល​ឃើញ​គេ​មាន​ក្តីសុខ៖ វាគ្រាន់​តែ​ជា​ស្នាម​ញញឹម​ក្លែងក្លាយ បន្លំ​ភ្នែក​គេ តែ​ក្រោយ​ខ្នង លួច​យំ​ម្នាក់​ឯង​សែន​ពិបាក​ចិត្ត ពេល​គេ​សួរ​កុហក​ថា មិន​អី​ទេ​តែ​ក្នុង​ចិត្ត​ពិបាក​ស្ទើរ​ស្លាប់​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​ឱ្យ​គេ​សប្បាយ​ចិត្ត​ចេះតែ​ទ្រាំ​ទៅ​ធ្វើ​ម៉េច​គេ​មិន​បាន​ស្រឡាញ់​យើង។

SAD ដែល​អ្នក​រួម​ក្តី​សុខ​ជា​មួយ​គេ​មិន​មែន​ជា​យើង៖ វា​ជា​រឿង​ហួសចិត្ត​ហើយ​សែន​ក្រៀមក្រំ ព្រោះ​មនុស្ស​ដែល​រួមក្តី​សុខ​ជា​មួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ មិន​មែន​ជា​យើង​ទេ។

កាល​ដែល​ធ្វើ​ពើ​ដូច​ជា មិន​ចាប់​អារម្មណ៍៖ ស្ថានភាព​បែប នេះ​ក៏​ពិបាក​ខ្លាំង​ណាស់​ដែរ  ព្រោះថា​បេះដូង​ស្រឡាញ់​គេ​ដែរ តែ​ខំ​ធ្វើដូចជា​មិន​ចាប់​អារម្មណ៍​ទៅ​វិញ​តាម​ពិត​ស្រឡាញ់​គេ​ណាស់ តែ​មិន​ហ៊ាន​បញ្ចេញ​ឱ្យ​គេ​ដឹង​តឹង​ទ្រូង​ស្ទើរ​ស្លាប់​ហើយ ជា​ពិសេស​ពេល​ឃើញ​គេ​នៅ​ក្បែរ​អ្នក​ផ្សេង​ពិបាក​ចិត្ត​កាន់តែ​ខ្លាំង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial