១៥ យ៉ាងដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ​ ដើម្បីបន្ថែមអត្ថន័យនៅក្នុងជីវិតរបស់អ្នក

១. ដើរអោយបាន ២០ នាទីជារៀងរាល់ថ្ងៃ, ខណៈពេលដែលអ្នកដើរកុំភ្លេចញញឹមផង។ អ្នកចិត្តវិទ្យាជឿថាការធ្វើបែបនេះអាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។
២. ព្យាយាមរកកន្លែងស្ងប់ស្ងាត់អង្គុយអោយបានយ៉ាងតិច ១០នាទីជារៀងរាល់ថ្ងៃ។
៣. នៅពេលដែលអ្នកក្រោកឡើងជារៀងរាល់ព្រឹក, ចូរកុំភ្លេចអរគុណដែលអ្នកនៅមានថ្ងៃនេះ។
៤. ញុំាអាហារធម្មជាតិ អោយបានច្រើនជាងអាហារកែច្នៃ។
៥. ផឹកតែបៃតង និងទឹកអោយបានច្រើនជាងគ្រឿងស្រវឹង។
៦. ញុំាផ្លែឈើស្រស់ៗអោយបានច្រើន។
៧. កុំចំណាយពេលវេលា និងកម្លាំងរបស់អ្នកទៅលើរឿងឥតប្រយោជន៍, ខ្សឹបខ្សាវរឿងអ្នកដទៃ, គិតរឿងអតីតកាលឥតបានការ, គិតរឿងអវិជ្ជមាន និងគិតរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន។
៨. ចូរចងចាំថាទោះបីជាជីវិតគ្មានភាពយុត្តិធម៌, ប៉ុន្តែវានៅតែមានភាពស្រស់ស្អាតតាមផ្នែករបស់វា។
៩. ជីវិតមនុស្សខ្លីណាស់, ចូរកុំខ្ជះខ្ជាយទៅលើការស្អប់អ្នកដទៃ។ រៀនចេះអត់អោនអោយមនុស្សជុំវិញខ្លួន។
១០. អ្នកមិនចាំបាច់ឈ្នះគ្រប់ជម្លោះនោះទេ, រៀនសម្របតាមអ្វីដែលអ្នកគិតថាមិនត្រឹមត្រូវ។
១១. កុំអនុញាត្តអោយអតីតកាលរបស់អ្នកចូលមករំខានដល់ពេលវេលាបច្ចុប្បន្នរបស់អ្នក។ យកឈ្នះនូវអ្វីដែលធ្លាប់ធ្វើអោយអ្នកឈឺចាប់អោយបាន។
១២. កុំប្រៀបធៀបជីវិតរបស់អ្នកជាមួយនឹងអ្នកដទៃ ព្រោះអ្នកមិនអាចដឹងថាតើពួកគេបានឆ្លងកាត់អ្វីមកខ្លះទេ។
១៣. មានតែអ្នកម្នាក់គត់ដែលអាចធ្វើអោយខ្លួនរបស់អ្នករីករាយ រឺកើតទុក្ខ។
១៤. ឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ។
១៥. ការច្រណែនគឺជារឿងខ្ជះខ្ជាយពេលវេលា។ ស្រលាញ់នូវអ្វីដែលអ្នកកំពុងមាននៅពេលនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial