សៀវភៅ​ពុទ្ធសាសនា​ដែល Steve Jobs ពេញ​ចិត្ត​បំផុត ពេល​ដែល​គាត់​នៅ​រស់

Steve Jobs គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Apple និង​ជា​មនុស្ស​ម្នាក់​ដែល​បាន​ផ្លាស់​ប្ដូរ​ពិភព​លោក​ដ៏​អស្ចារ្យ​បំផុត ក្នុង​សម័យ​បច្ចេកវិទ្យា។ នៅ​ក្រោយ​ភាព​ល្បីល្បាញ​របស់​គាត់ ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ គាត់​ក៏​ជា​ពុទ្ធសាសនិក​ម្នាក់​ផង​ដែរ។

Steve Jobs ធ្លាប់​បាន​ជួប​នឹង​ Shunryu Suzuki ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​ព្រះពុទ្ធ​សាសនា និង​ជា​អ្នក​និពន្ធ​សៀវភៅ Zen’s Mind, Beginner’s Mind ។ ពេល​នោះ Jobs បាន​សិក្សា​អំពី​ព្រះពុទ្ធ​សាសនា​ពី​សិស្សរបស់ Suzuki ម្នាក់​ផង​ដែរ។

Zen’s Mind, Beginner’s Mind​​ ជា​សៀវភៅ​មួយ​ក្បាល​ដែល Steve Jobs ពេញចិត្ត​ជាង​គេ ហើយ​សៀវភៅ​នោះ ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ 1970 ដោយ Weatherhill។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial