ប្រុសៗ​ត្រូវ​ដឹង៖ គ្មាន​មនុស្សស្រី​ណា​ចង់​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ បង្អាប់​ខ្លួន​ជា​មួយ​ប្រុស​ផ្សេង​នោះ​ទេ!!!

វាជា​រឿង​ពិត​មួយ ដែល​បុរសៗ​គួរ​តែ​ដឹង​ពី​មនុស្សស្រី។ ជាទូទៅ​មនុស្សស្រី​នឹង​មិន​ចូល​ចិត្ត​ឱ្យ​មនុស្ស ដែល​នាង​ស្រឡាញ់​បង្អាប់​នាង​ជា​មួយ​បុរស​ដទៃ​នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​នាង​ដឹង​ថា បុរស​ដែល​នាង​ស្រឡាញ់ ហាក់​បី​ដូចជា​មិន​ជឿចិត្ត ឬ​ទុក​ចិត្ត​នាង​សោះ។

ការ​បង្អាប់ ធ្វើ​ឱ្យ​នាង​លែង​មាន​អារម្មណ៍​ល្អ ហើយ​នាង​កាន់តែ​គិត​ច្រើន​ចំពោះ​ខ្លួន​ឯង​ដោយ​ព្យាយាម​ស្វែងរក​កំហុស​របស់​ខ្លួន​ក្រែង​លោ​ធ្វើអ្វីមួយ​ដែល​មិន​សម ធ្វើឱ្យ​ប៉ះពាល់​អារម្មណ៍​សង្សារ​របស់​នាង។

មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ ការ​បង្អាប់​នាង​ជា​មួយ​បុរស​ផ្សេង​ហាក់​ដូច​ជា​ធ្វើ​ឱ្យ​នាង និង​បុរស​សង្សារ​កាន់តែ​ឃ្លាត​ឆ្ងាយ​គ្នា ហើយ​អាច​នឹង​យល់​ច្រឡំ​លើគ្នា​ថែម​ទៀត​ផង។ បុរស​ទាំងឡាយ​គួរ​ដឹង មនុស្សស្រី​ពុំ​ចង់​ឱ្យ​មនុស្ស​នាង​ស្រឡាញ់ បង្អាប់​នាង​ដាក់​អ្នក​ផ្សេង​ទេ ​ព្រោះ​បើ​នាង​បាន​ដាក់​ចិត្ត​ស្រឡាញ់​ទៅ​ហើយ សូម​កុំ​សង្ស័យ​ចំពោះ​នាង ហើយ​បើ​អ្នក​កាន់តែ​បង្អាប់​នាង​ដាក់​អ្នក​ផ្សេង គឺ​កាន់​តែ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​អន់ចិត្ត ចំពោះ​អ្នក​ទៅ​វិញ​ទេ។ បើស្រឡាញ់​នាង​ប្រាប់​នាង​ឱ្យ​ច្បាស់ ហើយ​កុំព្យាយាម​លើក​ដាក់​នាង​ចំពោះ​អ្នក​ផ្សេង ព្រោះ​នាង​អាច​នឹង​លែង​គិតពី​អ្នក​ដូចកាល​ពី​មុន​ទៀត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial