អត្ថបទ​អប់រំ៖ មនុស្ស​គិត​ខ្លី

គិត​ខ្លី មិន​មែន​សម្ដៅ​លើ​ប្រវែង​ វែង ឬ​ខ្លី នោះ​ទេ តែ​វា​សម្ដៅ​ទៅ​លើ​​ការ​គិត​មិន​គ្រប់​ជ្រុង​ជ្រោយ ហើយ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទៅ​លើ​អ្វី​មួយ។ ការ​គិត​ខ្លី គឺ​ជា​គុណ​វិបត្តិ។ វា​មិន​ដែល​ដើរ​តួនាទី​ជា ​គុណសម្បត្តិ​សម្រាប់​មនុស្ស​នោះ​ទេ។

កាល​ណា​មនុស្ស​គិត​ខ្លី​កាន់​តែ​ខ្លាំង ខ្លួន​គេ​នឹង​ជួប​ភាព​បរាជ័យ​កាន់​តែ​ច្រើន។ មនុស្ស​គិត​ខ្លី តែងតែ​សម្លឹង​មើល​វត្ថុ​អ្វី​មួយ​ដោយ​ប្រើប្រាស់​តែ​ភ្នែក មិន​ប្រើវិចារណ​ញ្ញាណ និង​ការ​ពិចារណា​នោះ​ទេ។ ដូច្នេះ​រាល់​ការ​វាយ​តម្លៃ​ទៅ​លើ​អ្វី​មួយ មិន​ងាយ​នឹង​ត្រឹម​ត្រូវ​ទេ។

ជួន​កាល​ពួក​គេ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​វាយ​តម្លៃ និង​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ​ដែរ។ ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មួយ​អ្នក​ដទៃ អាច​ធ្វើ​ឲ្យ​គេ​កាន់​តែ​អស់​សង្ឃឹម​ក្នុង​ឆាក​ជីវិត។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​អាច​ជា​មនុស្ស​ម្នាក់ ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​អ្វីៗ​ដើម្បី​ផ្គាប់​ចិត្ត​របស់​ខ្លួន​ឯង​ថែម​ទៀត​ផង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial