ហេតុ​ផល​មួយ​ចំនួន ដែល​នារី​ស្រស់​ស្អាត​ម្នាក់​ជ្រើស​រើស​យក​បុរស​ដែល​មិន​សូវ​សង្ហារ

ភាព​ស្រស់​ស្អាត គឺ​ជា​វត្ថុ​មួយ ដែល​ភ្នែក​របស់​យើង​ទាំង​អស់​គ្នា​ឲ្យ​តម្លៃ។ ប៉ុន្តែ​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​បែប​នេះ​នោះ​ទេ ព្រោះ​ពេល​ខ្លះ គេ​បែរ​ជា​ផ្ដល់​តម្លៃ​ទៅ​លើ​ចរិត​លក្ខណៈ​ខាង​ក្នុង​របស់​មនុស្ស​ទៅ​វិញ។

មាន​ហេតុ​ផល​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​នារី​ស្រស់ស្អាត​ម្នាក់ ជ្រើស​រើស​យក​បុរស​មិន​សូវ​​សង្ហារ ធ្វើ​ជា​គូ​អនាគត​របស់​នាង។

១. បុរស​ម្នាក់​នោះ មិន​សូវ​សង្ហារ តែ​ជា​បុរស​ស្មោះ​ត្រង់ និង​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​នាង​ខ្លាំង​បំផុត។
២. គេ​ជា​បុរស​ម្នាក់ ដែល​ផ្ដើម​ស្នេហា​ដំបូង​បង្អស់​ជា​មួយ​នាង ហើយ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ធ្លាប់​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ឡើយ។

៣. ទោះ​បី​មិន​សូវ​សង្ហារ​មែន តែ​គេ​ជា​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់។
៤. គេ​ជា​បុរស​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់ និង​ខ្វល់​ពី​នាង​នៅ​ពេល​ដែល​នាង​ជួប​ទុក្ខ​លំបាក។
៥. គេ​ជា​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ និង​ចំណង់​ចំណូល​ចិត្ត​ដូច​នាង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial